ព្រៃវែង÷ បើតាមប្រភព ពីឈ្មួញដឹកឈើនឹងប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចំនួន៤ ដូចជាស្រុកស្វាយអន្ទរ នឹងស្រុកពារាំង ស្រុកស៊ីធរកណ្តាល ស្រុកមេសាង បានប្រាប់អោយ( រស្មីឯករាជ្យ )
ដឹងថា ឈ្មោះឧកញ៉ាចិន បានប្រើកូនចៅ យកលុយពីក្រុមឈ្មួញដឹកឈើ ពីខេត្ត ក្រចេះ តាមប្រភេទ រថយន្តសាន់យ៉ុង រថយន្តកូរ៉េ នឹ
ងតាមរម៉កម៉ូតូ ចូលមកខេត្តព្រៃវែង មិនថាប់ឬថ្ងៃ គ្មានរំខាន់ដល់សមត្ថកិច្ចក្នុងខេត្តនោះឡើយ ឬ មួយអស់លោកទទួលបានលាភសក្ការះទេដឹង។
ក្នុងមួយរថយន្តសាន់យ៉ុង នឹងរថយន្តកូរ៉េ យកលុយចាប់ ពី ០៥ ម៉ឺនរៀល ទៅ១០ ម៉ឺនរៀលជាកំហិត បើមិនបង់តាមការកំណត់នោះទេ ត្រូវចាប់ទុក្ខរថយន្ត ប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើខេត្តព្រៃវែង រងចាំដោះស្រាយថ្ងៃក្រោយ។
សេចក្តី រាយការណ៍ បន្តទៀតថា ឧកញ៉ា ចិនមានរថយន្តវ៉េអង ចំនួន៤គ្រឿងសម្រាប់ដឹកអនុផលព្រៃឈើចេញពីព្រៃឡង់ ឬពីព្រៃសហគមន៏នាៗ ដែលជាខេត្តសំបូរព្រៃគុម្ភ ។
ដូចជាខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ ដើម្បីបន្តយកមកចែកចាយ តាមដេប៉ូឈើជាច្រើនកន្លែង ដូចជា ស្រុកកំពង់ត្របែក ស្រុកពាមជ័រ ស្រុកព្រះស្តេច រីឯសមត្ថកិច្ចនឹងជំនាញរដ្ឋបាលព្រៃឈើ នៅតាមដងផ្លូវ ឆ្លងខេត្តនីមួយៗ រក្សាភាពស្ងៀមស្ងាត់ទុក្ខអោយលោកឧកញ៉ា ចិន ដឹកឈើចូលខេត្តព្រៃវែង តាមអំពេីចិត្ត។
ដោយឡែកមេព្រៃខេត្តព្រៃវែង នឹងសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្ត ជាអ្នកបើកភ្លេីងខៀវទេដឹង បានជាមិនមានវិធានការចុះបង្ក្រាប រថយន្តវ៉េអងដឹកឈើប្រភេទលេខ (២) របស់ឧកញ៉ាចិនសោះអញ្ចឹង។
ជាក់ស្តែងព័ត៌មាន ក្នុងស្រុកបានខ្សឹបប្រាប់អោយភ្នាក់ងារ អ្នកយកព័ត៌មាន ខ្ញុំបាទដឹងថានៅថ្ងៃទី២៣,ខែធ្នូរ, ឆ្នាំ២០២០ បានឃើញឡានវ៉េអង របស់ឧកញ៉ាចិនចំនួន៤គ្រឿងកំពុងដាក់ឈើ នៅទឹកដី ៣ ស្រុកដែលបានសរសេរ រៀបរាប់ខាងលេី។
តាមការអះអាង ពីតាកុងអ្នកបើក ឡានវ៉េអង នឹងម្ចាស់ដេប៉ូ បានបញ្ជាក់អោយក្រុមអ្នកសារព័ត៌មាន ដឹងថាឈើនេះជាឈើរបស់ឧកញ៉ាចិន សុទ្ធតែមានច្បាប់ប៉េសេទេ។
គូរបញ្ជាក់ផងដែរ បងប្អូនអ្នកព័ត៌មានឆ្ងល់ថាមូលហេតុអ្វី.? មានច្បាប់ប៉េសេនៅតែក្នុងខេត្តព្រៃវែងអញ្ចឹង .! បើតាមផ្លូវច្បាប់ នោះ គឺ មានច្បាប់ប៉េសេ ដឹកចេញពីព្រៃបានត្រឹមត្រូវ តាមអនុសាសន៍ របស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម ដែលបានអនុញ្ញាតិ ប៉ុន្តែឈើឡានវ៉េអង របស់លោកឧកញ៉ា ចិន ដឹកលើសការកំណត់។
ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រៃវែង នឹងក្រុមឈ្មួញ អ្នករកស៊ីដឹកឈើ បន្តិចបន្ទួច ទទូចសំណូមពរដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នឹងជាគណះកម្មាធិការថ្នាក់ជាតិទប់ស្កាត់ ធនធានធម្មជាតិ ។
មេត្តាជួយត្រួតពិនិត្យនឹង បញ្ជាមេប៉េអឹមកងរាជអាវុធហត្ថខេត្តព្រៃវែង ពិនិត្យសកម្មភាពដឹកជញ្ជូនឈើឡានវ៉េអង របស់លោកឧកញ៉ា ចិន ផង បើមិនមានវិធានការចុះបង្ក្រាបនោះទេ ថ្ងៃអនាគត់ពិតជាប៉ះពាល់ ដល់មនុស្សគ្រប់រូប នឹងបាត់បង់ជំរកសត្វព្រៃដ៏សំខាន់នឹងមច្ឆាជាតិ៕