ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

បន​ល្បែង​ជល់​មាន់​ដុះ​ស្លែ របស់ តា​ប៊ុន នឹង ឈ្មោះ ហេង កំពុង​ដំណើរការ​លេង​រាល់ថ្ងៃ​នៅ​ស្រុក​ព្រៃកប្បាស ខ​ណះ​ជំងឺ កូវី​ដ​-១៩​ឆ្លង​រីក​រាលដាល​តាម​សហគមន៍​.!

បន​ល្បែង​ជល់​មាន់​ដុះ​ស្លែ របស់ តា​ប៊ុន នឹង ឈ្មោះ ហេង កំពុង​ដំណើរការ​លេង​រាល់ថ្ងៃ​នៅ​ស្រុក​ព្រៃកប្បាស ខ​ណះ​ជំងឺ កូវី​ដ​-១៩​ឆ្លង​រីក​រាលដាល​តាម​សហគមន៍​.!

តាកែវ​៖ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​រាយការណ៍​អោយដឹងថា នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ ឈ្មោះ ហេង​ដែល​កំពង់បើក​ល្បែង​សុីសង​ខុសច្បាប់ ដូចជា សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់ លោកតា​ប៊ុន នឹង ឈ្មោះ ហេង កំពុងបេីក​លេង​យ៉ាង​រលូន​នៅ​ស្រុក​ព្រៃកប្បាស គ្មាន​សមត្ថកិច្ច​ណា​មួយ ឬ​អាធរ​ទប់ស្កាត់ សោះ​ឡេ​ី​យ ។

​ដោយឡែក​សមត្ថកិច្ច ស្រុក​ព្រៃកប្បាស​ហាក់បីដូច​គ្មាន​ចំណាត់ការ ដល់​ម្ចាស់​បេ​ី​ក​លេងល្បែង ឈ្មោះ​តា​ប៊ុន​នឹង ឈ្មោះ​ហេង នៅ​ពុំទាន់​ឃើញ​មាន​វិធានការ​ចុះ​បង្ក្រាប​ទេ ទុក្ខ​អោយ​ម្ចាស់ ទីតាំង​នឹង ពួក​ញៀន​ល្បែង​លេង ប្តូរ​កន្លែង​គ្រប់​ច្រកល្ហក​ដេ​ី​ម្បី​បំភ័ន្ត​អ្នកសារព័ត៌មាន​។​

​ពលរដ្ឋ រស់នៅ​ជិត​ទីតាំង សង្វៀន​ប្រជល់មាន់ បាន​អះអាង​ថា សព្វថ្ងៃ​នេះ​តា​ប៊ុន នឹង​ឈ្មោះ​ហេង បង្កប់​ល្បែង​សុីសង បៀ​រ អាប៉ោង បើក​លេង​ចល័ត​ក្នុង ស្រុក​ព្រៃកប្បាស ជួនកាល លេង​នៅ​ជិត​វត្ត​ចារ ឃុំ​ចារ ឬ នៅ​ភូមិ​អាការ​ឈូក ឃុំ​ស្នោរ ពេល​ខ្លះ​មក​លេង នៅ​ភូមិ​កាចិ​ល ឃុំ​កំពង់លាវ ឬ ឃុំ​បា​អង្កា​ម នឹង ឃុំ​ផ្សារ​ជ្រៃ គ្មាន​រំខាន់ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត នឹង​អាជ្ញាធ​រសោះ ឬ​មួយ​ទទួល​បាន​លាភសក្ការៈ​ហេ​ី​យ​មេ​ី​ល​ទៅ​។​

​ទន្ទឹម​នឹង​ការបើក​អោយមាន​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង នេះ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​និង​ភ័យខ្លាច​យ៉ាងខ្លាំង ដោយ​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ តែងតែមាន​អំពើ​ចោរកម្ម​លួច​ទូក​ម៉ាស៊ីន កាណូត លួច​កាច់ករ យក​ម៉ូតូ​និង​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​ជា​ហូរហែរ ព្រមទាំង​កើត​អំពើហិង្សា ក្នុង​គ្រួសារ ពេលខ្លះទៀត មានការ​វាយតប់​កាប់​ចាក់​គ្នា​ក្នុង​វង់ល្បែង​នោះ តែម្តង ។​

​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន​បាន​សំណូមពរ អោយ​លោក ញ៉ែម ស្រស់ អភិបាលស្រុក​ព្រៃកប្បាស ក្នុងនាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ព្រមទាំង​លោក ឡេង ប៊ុនឡុង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស មេត្តា​មាន​វិធានការ​បង្ក្រាប​ផង ដើម្បី​សេចក្តីសុខ ជួន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នឹង មិន​អោយ​ការប្រមូលផ្តុំ​គ្នា​ច្រើន ក្នុង​អន្តរកាល នៃ​ការទប់ស្កាត់ រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ផងដែរ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###