កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីក្រោមឱវាទរបស់លោក យូ ស៊ីឡិ ចំនួន១៦នាក់ បានផ្តិតមេដៃប្តឹងជាចំហទៅសម្តេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យចាត់វិធានការទៅលើលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច។
នៅក្នុងពាក្យបណ្តឹងនោះមន្ត្រីទាំង១៦រូបបានលាតត្រដាងច្បាស់ពីការដឹកនាំប្រកាន់បក្ខពួកនិយម គ្រួសារនិយម អំពើពុករលួយនឹងទង្វើមិនប្រក្រតីផ្សេងៗទៀតរបស់លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេលោកយូ សីុឡិការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេចបានជ្រេីសរេីសមន្ត្រីជាប់កិច្ចសន្យាចំនួន៤នាក់ដែលមានតែឈ្មោះ(មន្ត្រីខ្មោច)តែមិនមកបំរេីការងារនៅក្នុងអង្គភាពមន្ទីរទេព្យបង្អែកព្រៈស្តេចជាមន្ត្រីជាប់កិច្ចសន្យាដែលផ្តល់ដោយក្រសួងមុខងារសាធារណះ។
1/វិជ្ជបណ្ឌិត ឆៃ សុផល ភេទ ប្រុស មានតួរនាទីគ្រូពេទ្យព្យាបាល
2/លោក ចិន ដាណេត ភេទប្រុសមានតួរនាទីអ្នកឡានពេយ្យ
3/លោក ស្រី ជុន សុផល ភេទ ស្រី មានតួរនាទីបុគ្គលិកអនាម័យ
4/លោកស្រី ព្រំ យ៉ុង ភេទ ស្រីមានតួនាទីបុគ្គលិកអនាម័យ។
ប្រភពពីមន្ត្រីរាជការនៅក្នុងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិព្រះស្តេច ខេត្តព្រះវែង បានឲ្យដឹងថា រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច និងបក្ខពួក៦នាក់ គឺជារឿងមិនអាចបិទបាំងបានទេ។
បើតាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសុខាភិបាលខេត្តព្រៃវែង មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ទេនោះគឺលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។
ដូច្នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនគួរមើលរំលងតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយ របស់លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច ត្រូវបានមន្ត្រីក្រោមឱវាទ លាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនចាត់វិធានការទប់ស្កាត់ឡើយ។
ហេតុនេះហើយលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់ រហូតដល់មន្ត្រីក្រោមឱវាទ១៦រូបដាក់ពាក់បណ្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
តាមរយៈពាក្យបណ្តឹងរបស់មន្ត្រីក្រោមឱវាទរបស់លោក យូ ស៊ីឡិ ទាំង១៦រូប គឺលោក យូ ស៊ីឡិ មិនអាចបិទបាំងអំពើពុករលួយនិងទង្វើមិនប្រក្រតីច្រើនបែបច្រើនយ៉ាងរបស់ខ្លួនបានឡើយ ព្រោះទង្វើទាំងនោះត្រូវបានលាតត្រដាងច្បាស់ៗក្នុងពាក្យបណ្តឹងរួចទៅហើយ។
ហេតុនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរចាត់វិធានការទៅលើលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច ជាបន្ទាន់ ព្រោះលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចជួយបិទបាំងរឿងអាស្រូវពុករលួយរបស់លោក យូ ស៊ីឡិ តទៅទៀតបានទេ។
ទន្ទឹមនឹងនេះ មជ្ឈដ្ឋាននាៗសង្ឃឹមថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចាត់ការតាមពាក្យបណ្តឹងរបស់មន្ត្រីទាំង១៦រូប នៅក្រោមឱវាទលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច នាពេលឆាប់ៗ ៕