ប្រភពដែលស្និទ្ធ នឹងមេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ទេនោះគឺឈ្មួញម្នាក់នេះមិនអាចដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង យកមករក្សាទុកក្នុងភូមិគ្រឹះរបស់ខ្លួននៅភូមិអូរព្រះ ឃុំអូរគ្រៀង បានឡើយ។
បេីតាមសេចក្តី រាយការណ៍ ពីក្រុមឈ្មួញបានឲ្យដឹងទៀតថា យកឈេីមករក្សាទុកបានច្រើនទើបមេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ ដឹកជញ្ជូនឈើនោះទៅ ស្រុកស្នួល ខេត្តក្រចេះ ហើយដឹកចេញទៅស្រុកយួនយ៉ាងរលូន ព្រោះមានការឃុបឃិតពីមន្ត្រីជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធ។
ជាក់ស្តែងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ព្រមទាំងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូន ឈើពីខេត្តស្ទឹងត្រែង យកមករក្សាទុកក្នុងភូមិគ្រឹះរបស់ខ្លួននៅផ្លូវជាតិលេខ៧ បង្គោលគីឡូមែត្រ៤២៧ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ យ៉ាងសុខស្រួល។
បច្ចុប្បន្នបណ្តាញ ព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាឈ្មោះ ធី ហៅធីកាប៉ូ បានប្រើប្រាស់ រថយន្តទំនើបៗមិនតិចជាង១០គ្រឿងដើម្បីដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង មករក្សាទុកក្នុងភូមិគ្រឹះរបស់ខ្លួនហេីយបន្តយកទៅលក់ស្រុកយួនបានយ៉ាងរលូន មិនរំខាន់ដល់សមត្ថកិច្ចពាក់ពន្ធ័នៅតាមដងផ្លូវ ឬទទួលបានលាភសក្ការះហេីយមេីលទៅ.បានជាមិនមានវិធានការចុះបង្ក្រាប។
ប្រភពពីមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ បង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើនឹង សមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទើបអាចគេចផុតពីការបង្ក្រាប ហើយដឹកជញ្ជូនឈើខុសច្បាប់ទៅដល់គោលដៅយ៉ាងសុខស្រួល។
ក្នុងនោះសមត្ថកិច្ចអាវុធហត្ថស្នាក់ការ៧១០ ក្នុងឃុំអូរគ្រៀង ក៏ដូចជាលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង មិនដែលបង្ក្រាបរថយន្តដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ ទាល់តែសោះ។
ផ្ទុយទៅវិញមន្ត្រីជំនាញនឹងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នក្នុងខេត្តក្រចេះ ជាពិសេសនៅស្រុកសំបូរ នឹងស្រុកស្នួល ខេត្តក្រចេះ សម្ងំទទួលផលប្រយោជន៍ពីមេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ ហើយបណ្តោយឲ្យឈ្មួញម្នាក់នេះបន្តប្រព្រឹត្តបទល្មើសព្រៃឈើ។