កំពត ÷តាមសេចក្តី រាយការណ៍មកថា នៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូរ ខេត្តកំពត កំពុងព្រួយបារម្ភពីជំងឺកូវីដ១៩ បែរជាលោក នី នឹងក្រុមញៀនល្បែងសុីសងខុសច្បាប់នោះ ហ៊ានប្រឆាំងបទបញ្ជារដ្ឋាភិបាលកម្ពុជា នឹងមិនស្តាប់ពីក្រសួងណែនាំសុខាភិបាលទៅវិញ។
ហ៊ានផ្គេីនលេងល្បែង ដូចជា ប្រជល់មាន់ អាប៉ោង នឹងយូគី លេងរាល់ថ្ងៃ មិនឃើញមាន សមត្ថកិច្ចជំនាញ ឬ កងកម្លាំង ណាមួយ ចុះទៅធ្វើការបង្ក្រាប សង្វៀនជល់មាន់របស់ លោក នី នោះឡេីយ។
ប្រភពពី មន្ត្រីនគរបាលម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋ ជាច្រើនគ្រួសារបានធ្វើការប្ដឹងទៅមន្ត្រីមូលដ្ឋានដែរ តែមិនបានធ្វើការចុះបង្ក្រាប នោះទេ បណ្ដោយអោយក្រុមអ្នកញៀនល្បែងទាំងនោះលេងតាមតែអំចិត្ត ឬសមត្ថកិច្ច ទទួលបានលាភសក្ការះហើយមើលទៅ ។
ប្រជាពលរដ្ឋដែលរស់នៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូរ ខេត្តកំពត នឹងឃុំកំពុងគ្រែង ភូមិអណ្ដូងជឺមឺន ស្រុកទឹកឈូរ ខេត្តកំពត សូមអំពាវនាវនឹងសូមស្នើរដល់ ឯក ឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តា ជួយអន្តរាគមន៍នឹងធ្វើការបង្ក្រាប បនលេងល្បែងស៊ីសងរបស់ លោក នី នេះផងទាន.។
ដើម្បីជៀសវាងហានិភ័យផ្សេងៗដូចជា មានចោរលួច ចោរឆក់ ចោរប្លន់ជាដើម ម្យ៉ាងទៀតនោះ ជម្ងឺកូវីដ១៩ កំពុងរាតត្បាតមិនគួរណាក្រុមញៀនល្បែងទាំងអស់នោះនៅជុំគ្នាទេគូរតែនៅគំលាតអោយឆ្ងាយ ពីគ្នាទើបប្រសើរដើម្បីក្រុមគ្រួសារ នឹងអ្នកដ៍ទៃផង៕