ប្រភពពីមន្ត្រីគយក្នុងខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថា នៅច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូន នឹងស្រុកភ្នំព្រឹក ក៏ប្រធានការិយាល័យគយតាមបណ្តាច្រកទាំងនោះបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់យ៉ាងរលូន.! ព្រោះមានការសម្រប សម្រួលពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង។
ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងប្រធានការិយាល័យគយតាមច្រកព្រំដែនខេត្តបាត់ដំបង ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះគឺលោក យូ ហេង យកជំនាញខាងប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងខេត្តបាត់ដំបង ។
ប្រភពដែលស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដែលលោក យូ ហេង ទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក យូ ហេង ប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
បើតាម សេចក្តីរាយការណ៍ ពីក្រុមឈ្មួញដឹកទំនិញ បានឲ្យដឹងទៀតថា ដោយសារ លោក យូ ហេង ចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់ ហើយអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរ។
ជាក់ស្តែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សា ភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងបក្ខពួកត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់យ៉ាងគំហុក។
ទន្ទឹមនឹងនេះលោក អ៊ុ ចាន់រតនា បានគាបយកលុយលើតុក្រោមតុពីឈ្មួញនឹងអាជីវករតូចតាចព្រមទាំងប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិដូង ស្រេចតែអំពើចិត្តរបស់ខ្លួន។
មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង បានលើកឡើងថា លោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង តែងទន្ទេញឈ្មោះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាប់មាត់ដើម្បី បិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។