កណ្តាល ÷ ស្របពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៃជំងឺកូវីដ-១៩ បានកំពុងកើតឡើងគួរឱ្យកត់សម្គាល់ នឹងពលរដ្ឋព្រួយបារម្ភបំផុត បែរជាម្ចាស់កាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) នឹងហ្គ្រេនដ្រាហ្គនរីសត មានទីតាំងនៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បើកលេងល្បែងបញ្ជល់មាន់ខុសច្បាប់.! អនុញ្ញាតឱ្យខ្មែរចូលលេង ដោយសេរី មិនខ្វល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)សោះឡេីយ។
ប្រភពពី ប្រជាពលរដ្ឋរស់នៅតំបន់ច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ ស្ថិតក្នុងភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ បានរាយការណ៍ថា ម្ចាស់កាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ)
មានឈ្មោះ យៀក នឹង បិន ជាជនជាតិវៀតណាម នឹងអ្នកញៀនល្បែងមួយចំនួនកំពុងផ្គើន នឹងបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា នឹងវិធានការណ៏ ណែនាំរបស់ក្រសួងសុខាភិបាល ។
រីឯសមត្ថកិច្ចពាក់ពន្ធ័ ក្នុងខេត្តរក្សាភាពស្ងៀមស្ងាត់ ប្រហែលទទួលបានលាភសក្ការៈហេីយ បានជាមិនមានវិធានការណ៍ចុះបង្ក្រាប ទុក្ខអោយលេងភ្នាល់ដាក់លុយក្នុងមួយគូរៗ រាប់ពាន់ រាប់មឺុនដុល្លាតាមអំពេីចិត្ត។
ជាពិសេសមិនសហការណ៏ ជាមួយអាជ្ញាធរមានសមត្ថកិច្ច មិនអេីងពេី ទប់ស្កាត់ការរីករាលដាល បង្ការ ការពារចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍របស់យេីង។
ដោយបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាមាន់ជល់ ខ្នាយដែក បៀរ អាប៉ោង នឹងយោគី ពិសេសលេងយ៉ាងពពាក់ពពូន មិនរក្សាគម្លាតសុវត្ថិភាពបុគ្គល នឹងគម្លាតសង្គម ដែលសកម្មភាពនេះចាត់ទុកជាការបើកផ្លូវឱ្យ នឹងប្រភពនៃការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍។
បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភជាខកចិត្តយ៉ាងខ្លាំង.!
សំណូមពរដល់អាជ្ញាធរ នឹងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពិសេសនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាចាត់វិធានការមន្ត្រីក្រោមឱវាទ ត្រួតពិនិត្យ ចំពោះទីតាំងកាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) ផង។
ដែលអនុញ្ញាតឱ្យជនជាតិខ្មែរ ចូលលេងល្បែងជារៀងរាល់ថ្ងៃស្ទើរតែ ១០០% នឹងមិនចូលរួមសហការណ៏ ចំពោះវិធានការណែនាំរបស់ក្រសួងសុខាភិបាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19)៕