ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក​ទន់ ចាន់​ធី​ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម លោក យឹម វណ្ណៈ អាង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ចំហរ​.!

លោក​ទន់ ចាន់​ធី​ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម លោក យឹម វណ្ណៈ អាង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ចំហរ​.!

ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា លោក ទន់ ចាន់​ធី ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ កំពុង​ក្លាយទៅជា​បង្អែក​រឹងមាំ​របស់​លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា ហើយ​ទុកឲ្យ​លោក យឹម វណ្ណៈ សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។​

​ទន្ទឹមនឹងនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា តែង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ល្បីល្បាញ​ច្រើន​ឆ្នាំ​មកហើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋ​មន្ត្រី្ក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា ជា​រឿង​មិន​អាច​បិទ​បាំង​បានទេ​។​

​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​អង្គភាព​សាខាគយ​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក៏​លោក ទន់ ចាន់​ធី ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

ប្រការ​នេះ​ហើយ​ទើប​លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា នៅតែ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ជា​ពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។ ប្រភព​ខ្លះ​បាន​លើកឡើង​ថា លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋា​រករ​កម្ពុជា ទើប​មិន​ញញើត​ក្នុង​ការបន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ត្រជាក់ចិត្ត​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដា បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ចែ​ពិដោរ ឈ្មួញ​ឈ្មោះ ចែ​ដែត និង​ឈ្មួញ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួងមហាផ្ទៃ ព្រមទាំង​ឈ្មួញ​ច្រើន​នាក់​ទៀត​នៅតែ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ដា យ៉ាង​ពេញបន្ទុក​។

​ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម ក៏​ជា​ប្រភព​ចំណូល​របស់​លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ ប្រភព​ស្និទ្ធ​នឹង​លោក យឹម វណ្ណៈ ប្រធានការិយាល័យ​គយ​ច្រក​ដា បាន​លើកឡើង​ថា លោក ទន់ ចាន់​ធី ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទើប​បណ្តោយ​ឲ្យ​លោក យឹម វណ្ណៈ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###