ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក សៅ វណ្ណា មេ​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​តំបន់​ដូង​ស្រុក​រមាស​ហែក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

លោក សៅ វណ្ណា មេ​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​តំបន់​ដូង​ស្រុក​រមាស​ហែក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

ស្វាយរៀង ៖ ប្រភព​ពី​អាជីវករ​ដែល នាំចូល​ទំនិញ​ផ្សេងៗ​តាម​ច្រក​តំបន់​ដូង ស្រុក​រមាស​ហែក បានឲ្យដឹងថា ពួកគាត់​នាំ​ចូល​ទំនិញ ដូចជា សំបក​បាវ កៅអី​ជ័រ ស្បៃ​មុង នំចំណី និង​ទំនិញ​ផ្សេងៗ​ទៀត​ច្រើន មុខ​ក្នុង​មួយ​គោយន្ត​ត្រូវ​បង់ ឲ្យ​សមត្ថកិច្ច​ពុក រលួយ អស់យ៉ាង​តិច​មួយ​លាន​រៀល​ទើប ទៅដល់​គោលដៅ​។​

​ប្រភព​ពី​ប្រជា​ពលរដ្ធ​នឹង​ក្រុម​ឈ្មួញ មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​តំបន់​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​លួច បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នេះ​មុខ របរ​របស់​ពួកគាត់​ស្ទើរតែ​គ្មាន​នៅ សល់​កម្រៃ​សម្រាប់​ដោះស្រាយ ជីវភាព​គ្រួសារ ព្រោះ​សមត្ថកិច្ច នៅ​ច្រក​ព្រំដែន និង​សមត្ថកិច្ច​តាម​ដងផ្លូវ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដី អំពា​វ នាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់ អំពើពុករលួយ​នៅ តាម​ដងផ្លូវ​ចាត់វិធានការ​ទៅ​លើ​អំពើពុករលួយ​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ជា​បន្ទាន់​។​

​ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​អំពើ​ពុក រលួយ របស់​សមត្ថកិច្ច​នគ​របាល​នៅ​ច្រក​តំបន់​ដូង ស្រុក​រមាស​ហែក និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាបន្ទាន់​។​

ក្រុមអាជីវករ​បាន​បញ្ជាក់​ថា​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ច្រកទ្វារ​តំបន់​ដូង ២០​ម៉ឺន​រៀល​ដោយ​មិន​អាច​តវ៉ា​បានឡើយ ហើយ​បោះ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​និង​សមត្ថកិច្ច​អាវុធហត្ថ​នៅ​តា​ដងផ្លូវ ក៏​ដូចជា​គយ​ចល័ត​តាម​ផ្លូវជាតិ​លេខ​៨ ចំនួន​២០​ម៉ឺន​រៀល​ថែម​ទៀត​។​
​ប្រភព​ពី​ក្រុម​អាជីវករ​បានឲ្យដឹង​ទៀត​ថា ពួកគាត់​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​ខាងកើត​រង្វង់​មូល​ស្វាយ​អន្ទរ ចំនួន​១៥​ម៉ឺន​រៀល​និង​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​នៅ​រង្វង់​មូល​ស្វាយ​អន្ទរ ៥​ម៉ឺន​រៀល ហើយ​ទម្រាំ​ដល់​គោលដៅ​ក្នុង​ស្រុក​ពារាំង និង​ខេត្ត​កណ្ដាល គឺ​អស់​មិន​តិច​ជាង​មួយ​លាន​រៀល​នោះ​ទេ​។​

​ក្រុម​អាជីវករ​ដែលរ​ក​ស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​តំបន់​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៨ ក្នុង​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​ពុំ​បាន​ទទួល​បង្កាន់ដៃ​បង់លុយ​ឬ​លិខិត​ស្នាម​អ្វី​ផ្សេងៗ​នោះទេ​។ មានន័យ​ថា សមត្ថកិច្ច​នៅ​ច្រក​តំបន់​ដូង ក៏ដូចជា​សមត្ថកិច្ច​នៅ​តាម​ផ្លូវជាតិ​លេខ​៨ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាប​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​ធ្វើឲ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ទៅហើយ​។​

​ក្នុងនោះ​លោក សៅ វណ្ណា មេ​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​តំបន់​ដូង ស្រុក​រមាស​ហែក កំពុង​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​ពី​ពួកគាត់​យ៉ាង​គឃ្លើន ដូច្នេះ​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​តទៅ​ទៀត​ឡើយ​។​

​ទន្ទឹមនឹងនេះ មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​មិនគួរ​មើលរំលង​អំពើពុករលួយ​របស់​មន្ត្រី​គយ​នៅលើ​ផ្លូវជាតិ​លេខ​៨ នោះទេ ព្រោះ​ពួកគេ​កំពុង​គាប​យកលុយ​ពី​ឈ្មួញ និង​អាជីវករ តាមរបៀប​ពុករលួយ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###