ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

អំពើពុករលួយ​របស់​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន​មិន​ញញេី​ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​ទេ​.!

អំពើពុករលួយ​របស់​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន​មិន​ញញេី​ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​ទេ​.!

ស្វាយរៀង​÷ ប្រភព​ពី​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​បុស​មន បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅ​តែ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់​ពនញ្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដដែល​ព្រោះ​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នៅតែ​មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​ដដែល​។​

ដោយហេតុ​ថា លោក ហេង សំបូរ ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង តាំងពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នៅឡើយ​ទេ​។​

ផ្ទុយ​ទៅ​វិញ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង នៅតែ​បណ្តោយ​ឲ្យ​លោក ឃុត សា​លីន សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ដដែល ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​
ចំណែក​ប្រជាពលរដ្ឋ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​បុស​មន ត្រូវ​លោក ឃុត សា​លីន និង​បក្ខពួក​គាប​យក​លុយ​តាម​អំពើ​ចិត្ត​ដោយ​ម៉ូតូ​ដឹក​ទំនិញ​១​គ្រឿង​ត្រូវ​បង់លុយ​១​ម៉ឺន​រៀល រ៉ឺម៉ក​១​គ្រឿង​ត្រូវ​បង់លុយ​៤​ម៉ឺន​រៀល​ទៅ​៨​ម៉ឺន​រៀល ហើយ​ត្រាក់ទ័រ​ដឹក​ទំនិញ​១​គ្រឿង​ត្រូវ​បង់លុយ​១០​ម៉ឺន​រៀល​។ ប្រភព​បានឲ្យដឹង​ទៀតថា ក្រុម​មនុស្ស​របស់​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ដែល​ប្រចាំការ​នៅមុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រក​បុស​មន ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ​។​

​មន្ត្រី​គយ​នៅក្នុង​អង្គភាព​សាខ​គយ​ខេត្តស្វាយរៀង បាន​បង្ហើប​ឲ្យដឹងថា រហូតមកដល់​ពេល នេះ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង នៅតែ​បណ្តោយ​ឲ្យ​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​ដដែល​។​

ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង​ព្រោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​បណ្តោយ​ឲ្យ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង និង​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សុខ​ស្រួល​។​

ប្រភព​ស្និទ្ធ​នឹង​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បាន​លើកឡើង​ថា លោក ហេង សំបូរ កំពុង​យក​ជំនាញ​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​មេ​គយ​ខេត្តកំពត មក​អនុវត្តន៍​ក្នុង​ខេត្ត​ស្វាយរៀង យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ឡើយ​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###