កន្លងមកប្រមុខថ្នាក់នាំបានដាក់បទបញ្ជាដល់មន្ត្រីពាក់ពន្ធ័ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នៅតាមបណ្ដាខេត្តនាៗ នៃប្រទេសកម្ពុជា ដោយកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស នឹងអាវុធហត្ថតាមបណ្ដាលទូទាំងខេត្ត កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ នេះដែលយុទ្ធនាការនោះ កម្លាំងនៅក្នុងប្រតិបត្តិការបង្ក្រាបបានធ្វើការដុតបំផ្លាញនឹងបំផ្ទុះ កំទេចចោលរថយន្ត បង្កុង ដឹកបទល្មើសព្រៃឈេី នឹងរថយន្តកែឆ្នៃគ្រប់ប្រភេទ រាប់រយគ្រឿង ។
ក្នុងនោះប្រជាពលរដ្ឋមានការត្រេកអរនិងអបអរសាទរ យ៉ាងខ្លាំង ចំពោះចំណាត់ការដ៍ក្ដៅគគុករបស់រាជរដ្ឋាភិបាល ។
ប៉ុន្តែអ្វីដែលខកចិត្តនោះ ក៍ស្រាប់តែលេចចេញនូវទស្សនៈរិះគន់ ក្នុងន័យស្ថាបនា មកសាជាថ្មីម្ដងទៀត ដែលផ្ដើមចេញពីរថយន្តបង្កុងរបស់ ក្រុមឈ្មួញ កំពុងបង្ហាញវត្តមាន ដឹកផលអនុផលព្រៃឈើ យ៉ាងគគ្រឹកគគ្រេង នៅក្នុងព្រៃតំបន់ព្រៃបាក់កន ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១២ នឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមអ្នកសារព័ត៌មានយើង បានចុះបំពេញបេសកកម្ម ក៍ប្រទះឃើញរថយន្តបង្កុងជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកឈើយ៉ាងអណាធិបតេយ្យ ពាសពេញក្នុងព្រៃ។
តាមសេចក្ដីរាយការណ៍បាន អះអាងថា ÷ មានរថយន្តប្រមាណ១០ គ្រឿងកំពុងដឹកជញ្ជូនឈីេស្រាប់តែ ក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញ ត្រាក់ទ័រចំនួន ២ គ្រឿងកំពុងតែអូសឈើ នឹងរថយន្តបង្កុងចំនួន២គ្រឿងទៀត កំពុងតែ ខាឈើឡើងលើរថយន្ត នឹង ដឹកឈើចូលឃ្លាំង រួមទាំងគំនរឈើដូចរូបភាពជាក់ស្ដែងខាងក្រោម ។
បើតាមប្រភពបានឲ្យដឹងថា ក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេងឮលាន់សម្លេងរណាយន្ត នឹងម៉ាស៊ីនអារឈើទ្រហឹងពេញព្រៃ ដែលពួកគេទាំងនោះបានប្រើប្រាស់រថយន្តបង្កុងដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក៍ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំផងដែរ ។
បេីតាមសំដីបងប្អូនអ្នកព័ត៌មានគេអះអាងថា.ក្រុមឈ្មួញឈើទាំងអស់នោះ មានងារជាឧកញ៉ា នឹងមានកូនចៅ នៅក្រោមឱវាទ សុទ្ធសឹងជាពួក មេឈ្មួញអ្នកមានអំណាច ។
ប្រជាពលរដ្ឋនិយាយថា បើពួកគាត់កាប់ឈើបន្តិច បន្តួចដើម្បី យកមកសង់ផ្ទះសម្បែង គ្រាន់នឹងរស់ នៅ ឱ្យបានសមរម្យនឹងគេ តែងតែត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ នឹង សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការចាប់បង្ក្រាប នឹងគំរាមកំហែង ដាក់គុកច្រវ៉ាក់ ប៉ុន្តែបើសម្រាប់ពួកឈ្មួញធំៗ ឬអ្នកមានអំណាចវិញ ពួកគេធ្វើព្យុះភ្លៀង កាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែរណាយន្ត និងគ្រឿងចក្រ គគ្រឹកគគ្រេងយ៉ាងណា ក៏គ្មានអ្នកណាចេញមុខបង្ក្រាបដែរ ។
សព្វថ្ងៃនេះប្រជាពលរដ្ឋ រស់នៅក្នុងព្រៃសហគមន៍ នឹងសកម្មជនព្រៃឈេីសណូមពរដល់លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានវិធានការក្តៅចាត់ដល់មន្ត្រីពាក់ពន្ធ័ ក្រោមឱវាទចុះបង្ក្រាបបទល្មេីសព្រៃឈេីធនធានធម្មជាតិផង បេីមិនដូច្នោះទេពិតជាអស់ ព្រៃឈេីមិនខាន់ឡេីយ ។