ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងប្រទេសកម្ពុ ជាមានសរុប៣០០នាក់ (ស្ដ្រី៦០នាក់បុរស២៤០នាក់) ។ ក្នុងនោះ ក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ ។ ខណៈនៅអ្នកឆ្លងចំនួន ១២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដិភាពខ្មែរ-សូវៀត។
យ៉ាងណាមិញថ្មីៗនេះ លោកជំទាវ ឱ វណ្ឌឌីន បានឲ្យសារព័ត៌មានក្នុងស្រុកមួយដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា ក្នុងការហាមមិនអនុញ្ញាតឲ្យមានកម្មពិធីប្រមូលផ្តុំដែលមានមនុស្សច្រើន។
លោកជំទាវបានបន្តឲ្យដឹងទៀតថា «ក្រសួងតែងតែងអំពាវនាវឲ្យងប្អូនកាត់បន្ថយការជួបជុំឲ្យបានអតិតប្បរមាទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់មានការជួបជុំគ្នា ត្រូវអនុវត្តរក្សាគម្លាតបុគ្គលពី ១ ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការសុខាភិបាល»។
ការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបន្ទាប់ពីគេសង្កេតឃើញថា កម្មវិធីរៀបអាពាហ៍ពិពាហ៍និងពិធីផ្សេងដែលមានការជួបជុំមានមនុស្សគ្នាច្រើនបានមានច្រើនជាបន្តបន្ទាប់៕