ភ្នំពេញ÷ ទីតាំងសង្វៀនជល់មាន់ វង់បៀរនឹង អាប៉ោង នៅដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានបើកដំណើរការលេង យ៉ាងគគ្រឹកគគ្រេង ពេញបន្ទុកវិញហើយ។
ក្រោយពីបង្ក្រាបបានតែមួយដង្ហើមចង្រិត សូមលោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នឹងលោកមេប៉ុស្តិស្ទឹងមានជ័យ៣ មេត្តាជួយមានវិធានការចុះបង្ក្រាបផង ឬមួយទទួលលាភសក្ការះពីម្ចាស់បនល្បែង ហើយបានជារក្សាភាពស្ងៀមស្ងាត់ម្ល៉េះ។
ព្រោះថាកាលណាមានល្បែងស៊ីសងបែបនេះពួកគាត់តែងតែមានការព្រួុយបារម្ភពីសុខសុវត្ថិភាព របស់ពួកគាត់ ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងល្បែងស៊ីសងនោះបានមានប្រសាសន៍ថា ដើម្បីភូមិឃុំមានសុវត្ថិភាពនិង បង្ការជំងឺឆ្លងដ៏កាចសាហាវគឺ កូវីត១៩ នោះពួកគាត់សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយបង្ក្រាបទីតាំងល្បែងស៊ីសងមួយនេះផង។
ជាក់ស្តែងនៅរសៀលថ្ងៃ០៩ ,ខែវិច្ឆិការឆ្នាំ២០២០ ,នេះ ភ្នាក់ងារអ្នកព័ត៌មានសង្កេតឃេីញថាទីតាំងបញ្ជល់មាន់ដែលមានមេការស្រីឈ្មោះ វិត ជាអ្នកមេីលផ្លូវ អ្នកកាសែតហាក់បីដូចមិនខ្វល់ពីចំណាត់ការរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍
សរ ថេតអគ្គស្នងការ រងនគរបាលជាតិ នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកតែងតែដាក់បម្រាមដល់មន្ត្រីក្រោមឱវាទគ្រប់ជាន់ថ្នាក់ឲ្យបង្ក្រាបឲ្យខាន់តែបានរាល់វង់ល្បែងស៊ីសងគ្រប់ប្រភេទ ដោយឡែកតែវង់ល្បែងស៊ីសងមួយនេះបើកលេងយ៉ាងរលូនគ្មានការរំខានពីសមត្ថកិច្ច មូលដ្ឋានទាល់តែសោះ។