ត្បូងឃ្មុំ ÷ ប្រភពថ្មីៗពីបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិណូយ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានរាយការណ៍ឲ្យដឹងថា សង្វៀនបញ្ជល់មាន់ បៀរ វង់អាប៉ោង ដំណើរការយ៉ាងពេញបន្ទុក។
រយៈពេលជាយូរខែណាស់មកហើយ មានទាំងរថយន្តទំនើប នឹងម៉ូតូជាច្រើនគ្រឿង លេងក្នុងព្រៃកៅស៊ូ ក្រោយផ្ទះអ្នកភូមិ គ្មានហើយម្ចាស់ទីតាំងប្តូរគ្រប់កន្លែង ដេីម្បីបំភ័ន្តភ្នែកអ្នកសារព័ត៌មាន ដោយឡែកមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានមិនអើពើ ចាត់វិធានការទប់ស្កាត់សោះឡើយ។
ម្យ៉ាងវិញទៀត ! ពលរដ្ឋ ដែលរស់នៅជិតសង្វៀនប្រជល់មាន់បាន បញ្ជាក់ថា ឈ្មោះយ៉ា ជាម្ចាស់សង្វៀនប្រជល់មាន់ ដែលជាអ្នករត់ការពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ បានជាវង់ល្បែងស៊ីសងដំណើរការ លេងយ៉ាងគគ្រឹកគ្រេង ប្រហែលជា មានខ្នងបង្អែករឹងមាំនៅពីក្រោយ ទើបលោក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យមន្ត្រីពាក់ពន្ធ័ក្នុងខេត្តត្បូងឃ្មុំឡើងវិញជាបន្ទាន់.! ព្រោះសង្វៀនប្រជល់មាន់ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងរលូន.! សមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានបង្ក្រាបឬមួយម្ចាស់ទីតាំងខាងលើមានបារមីធំ។
ជាក់ស្តែងប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍រាល់ថ្ងៃ.! កំពុងតែឲ្យផ្អាកជួបជុំគ្នាមួយរយះ ដេីម្បីទប់ស្កាត់ជំងឺកូវីដ១៩ បែរជាម្ចាស់សង្វៀនឈ្មោះយ៉ានឹងបក្សពួកមួយចំនួនបើកលេងដោយសេរី ឬមួយបានសែនព្រេនត្រូវជាមួយសមត្ថកិច្ចមូលដ្ឋាន បានជារក្សាភាពស្ងៀមស្ងាត់ម្ល៉េះ មិនមានវិធានការចុះបង្ក្រាប។
ប្រភពខ្លះបង្ហើបឲ្យដឹងថា មានមន្ត្រីធំៗមួយចំនួនក្នុង ស្រុកត្បូងឃ្មុំ សម្ងំទទួលផលប្រយោជន៍ទើបឈ្មោះ យ៉ា ហ៊ានបើកសង្វៀនប្រជល់មាន់ទាំងកណ្តាលថ្ងៃត្រង់ លេងយ៉ាងពពាក់ពពូន ប្រព្រឹត្តបំពានច្បាប់គ្មានញញើតអ្វីទាំងអស់។
បច្ចុប្បន្នពលរដ្ឋ ក្នុងឃុំក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះខ្លាចកើតដូចជា ចោរ លួច ចោរឆក់ ចោរប្លន់ នឹងអំពេីហឹក្សាគ្រូសារ នឹងគ្រឿងញៀន រីករាលដាលគូរឲ្យ កត់សម្គាល់។
ប្រជាពលរដ្ឋទូទាំងឃុំក្រែក បានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមានសម្តេចក្រឡា ហោម សខេង នឹងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញ.! អំពីបញ្ហានេះព្រោះនៅក្នុងឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ មានសង្វៀនប្រជល់មាន់ច្រើនកន្លែងណាស់ បច្ចុប្បន្នកើតមានល្បែងស៊ីសង ផ្សេងៗគួរឲ្យភ័យខ្លាច។