ត្បូងឃុំ ៖ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបង្ហើបប្រាប់អោយ( រស្មីឯករាជ្យ )ដឹងថា អ្នកញៀនល្បែងស៊ីសងខុសច្បាប់ លេងយ៉ាងពេញបន្ទុកគគ្រឹក គគ្រេង ពីមួយថ្ងៃ ទៅ មួយថ្ងៃមានទាំង រថយន្តទំនើប ជាច្រើនគ្រឿង នឹងម៉ូតូ ដោយឡែកអ្នកឈ្នះរាប់ពាន់ ដុល្លា ស្រែកហ៊ោ កញ្ជៀវសប្បាយ ត្រហឹងអឹងកងផ្អើលដល់ផ្ទះអ្នកភូមិជិតខាង រីឯអ្នកចាញ់អស់លុយអង្គុយចាំទាយ។
ថ្មីៗនេះតាជ័រ នឹង ក្រុមអ្នកញៀនល្បែងលេងដូចជា ប្រជល់មាន់ វង់បៀរ អាប៉ោង
ព្រោះជាកន្លែងអំណោយផលល្អ ក្នុងព្រៃឬស្សី សំរាប់អ្នកញៀនល្បែងភ្នាល់ស៊ីសងខាងលើ ប្រព្រឹត្តយ៉ាងរលូន .! ឬមួយម្ចាស់សង្វៀនសែនព្រេនត្រូវ រ៉ូវជាមួយសមត្ថកិច្ច ស្រុកក្រូចឆ្មារ អស់ហើយមើលទៅ.! បានជាមិនមានវិធានការចុះបង្ក្រោបសោះឡេីយ។
បច្ចុប្បន្នប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាស ឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ បែរជា ទីតាំងល្បែងខាងលើនេះនៅតែយ៉ាងគឃ្លើន។
រយះកាលកន្លងមកគឺ សមត្ថកិច្ច ស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំ បានអោយផ្អាកលេង ជាច្រើនដងមកហើយ ដេីម្បីទប់ស្កាត់ជំងឺ(កូវីដ១៩ ).! ស្រាប់តែលិចមុខមានអ្នកចេញមក រត់ការតាមស្ថាប័នពាក់ពន្ធ័ មានសមត្ថកិច្ចដែលមានសិទ្ធនិងតួនាទីចុះបង្ក្រាបកុំអោយចុះទៅរំខាន ដល់ទីតាំង លេងល្បែងខាងលេីនោះទៀត ដែលប្រភពពីប្រជាពលរដ្ឋ ឃុំកំពង់ទ្រាស បានបង្ហេីបអោយដឹងថា មាន ឈ្មោះតាជ័រ មានគ្នាពីទៅ បីនាក់ជាអ្នកមើលការខុសត្រូវគ្រប់គ្រងក្នុងសង្វៀនប្រជល់មាន់ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ប្រភពពី ប្រជាពលរដ្ឋ ដែលមិនចូលចិត្ត ល្បែងស៊ី សងខាងលេី បានប្រាប់អ្នកសារព័ត៌មាន យេីងអោយដឹងទៀតថា នា រសៀល,ថ្ងៃប្រហស្បិ៍ ,ទី០៥ ខែវិច្ឆិកាឆ្នាំ២០២០,វេលាម៉ោង២,៣០នាទី ។
បានចុះទៅដល់សង្វៀនប្រជល់មាន់ របស់លោកតាជ័រ នឹងអ្នកញៀនល្បែងមួយចំនួន
ហ៊ានបើកលេងកណ្តាលថ្ងៃត្រង់ ឬមួយម្ចាស់សង្វៀនមានខ្នងធំទេដឹង.! បានជាសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានចុះបង្ក្រាប ហេីយពួកគាត់រស់នៅភូមិកំពង់ទ្រាស មានការព្រួយបារម្មណ៍យ៉ាងខ្លាំង.! ចំពោះសុខសុវត្តិភាពទ្រព្យសម្បត្តិ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ល។ ព្រោះទីណាមានល្បែងស៊ីសងទីនោះតែងតែមានអំពើ ចោរកម្ម លួច ឆក់ ប្លន់ គ្រប់រូបភាព នឹងគ្រឿងញៀនរីករាលដាលគួរអោយកត់សម្គាល់ទៀតផង ។
ជាក់ស្តែងព័ត៌មានខាងលើនេះ ប្រជាពលរដ្ឋសណូមពរ នឹងជំរាបជូនដំណឹងដល់ ឯកឧត្តមជាមចន្ទ័ សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នឹង លោកមេ បញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ នឹងលោកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីជ្រាបជាព័ត៌មានសង្ឃឹមថា មានវិធានការក្តៅបញ្ជាកូនចៅក្រោមឱវាទចុះបង្ក្រាបផងទាន.!៕