ថ្មីៗនេះ បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ÷ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក (ឡា លីន ) ត្រូវបានមហាជនដែលរស់នៅ មូលដ្ឋាន តំបន់៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាននាំគ្នារិះគន់យ៉ាងខ្លាំងចំៗថា ខ្លួនជាទាហានជើងទឹក បែរជាយកតួរនាទីនឹងអំណាច មកសម្ងំលាក់ខ្លួន រកស៊ីធ្វើជំនួញឈើ ប្រឆាំងនឹងច្បាប់រដ្ឋយ៉ាងនេះ ។
មហាជនពិតជាឆ្ងល់ថា តើអង្គភាពរបស់លោកឡា លីន ឈរជើងនៅទីកន្លែងណាដែរ ព្រោះអីមកលាក់ខ្លួននៅមូល ដ្ឋាន៩៩នេះឃើញតែដើរប្រមូលទិញឈើ ដែលគេដឹកចេញ ពីព្រៃឡង់ រួចហើយលក់បន្ត ទៅអោយពួកឈ្មួញ នៅស្រុកតាំងគោក និង ស្រុកបារាយណ៍ បញ្ហានេះហើយបានជាមហាជន តែងតែនិយាយតៗគ្នាថា ខ្លួនជាទាហានជើង ទឹក យកតួរនាទីធ្វើជា ឧក្រិដ្ឋជន កាប់បំផ្លាញព្រៃឡង់ យ៉ាងសកម្ម ។
ជាក់ស្តែង ជុំវិញនឹងបញ្ហាខាងលើនេះ មហាជនទូទៅនៅតំបន់ ៩៩ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សូមសណូមពរទៅនាយឧត្តមសេយនីយ៍ សៅ សុខា មេម៉េអឹមកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នឹងត្រូវជាគណះកម្មាធិការថ្នាក់ជាតិទប់ស្កាត់ ធនធានធម្មជាតិ នឹងលោក នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សូមមេត្តា ចាត់មន្ត្រីជំនាញ ដាក់ការស៊ើបអង្កេត លើបុគ្គលដែលមានឈ្មោះ(ឡា លីន) ជាទាហ៊ានជើងទឹក សព្វថ្ងៃនេះបែរជាមកប្រកបរបរ បទល្មើសព្រៃឈើទៅវិញ ។
រីឯចំណែកអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នបរិស្ថានដែលឈរជើងនៅលើទឹកដីស្រុកសណ្ដាន់ទាំងអស់មិនហ៊ានបង្ក្រាបមេឧក្រិដ្ធជនបំផ្លាញព្រៃឈើដែលមានឈ្មោះឡា លីននេះទេ ព្រោះខ្លាចអំណាចលោកឡា លីន ជាទាហានជើងទឹក ជើងខ្លាំង១រូបផងដែរ ៕