ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​លោក ហ៊ុយ សុជាតិ​ប្រធាន​សាខាគយ​ខេត្តមណ្ឌលគិរី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដើម្បី​ស្រង់ដើម​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​គួរ​ទប់ស្កាត់​ជា​បន្ទាន់​

​លោក ហ៊ុយ សុជាតិ​ប្រធាន​សាខាគយ​ខេត្តមណ្ឌលគិរី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដើម្បី​ស្រង់ដើម​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​គួរ​ទប់ស្កាត់​ជា​បន្ទាន់​

ប្រភព​ពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ការដែល​លោក ហ៊ុយ សុជាតិ ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​មណ្ឌលគិរី គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយក​នាយកដ្ធាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ដូច្នេះហើយ​ទើប​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​គ្រប់គ្រង​នៃ​ស្ថាប័នគយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី លោក ហ៊ុយ សុជាតិ ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​។

​ជាក់ស្ដែង​មួយ​រយៈ​ចុងក្រោយ​នេះ​ឈ្មួញ​នាំចូល​ទំនិញ​និង​ប្រេងសាំង​គេច​ពន្ធ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ដទៃទៀត​យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ហ៊ុយ សុជាតិ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ មន្ត្រី​គយ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​លោក ហ៊ុយ សុជាតិ តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​លោក ហ៊ុយ សុជាតិ អតីត​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង​នៃ​សាខា​គយ​ខេត្ត​មណ្ឌលគិរី កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ទៀតថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។
​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ខ្លះ​ផង​។​

​ប្រភព​ជិតស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បានឲ្យដឹងថា បច្ចុប្បន្ន​លោក ហ៊ុយ សុជាតិ កំពុង​យក​បទពិសោធន៍​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​អនុវត្តន៍​នៅ​ខេត្ត​មណ្ឌលគិរី យ៉ាង​ជំនាញ​។ ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ផ្សេងទៀត​ក្នុង​ខេត្ត​មណ្ឌលគិរី បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​។
​លើស​នេះ​ទៅ​ទៀត​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ដទៃ​ទៀត​ក្នុង​ខេត្ត​មណ្ឌលគិរី គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ផងដែរ​។​

 

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###