ទីតាំងល្បែងស៊ីសងប្រជល់មាន់ បៀរ អាប៉ោងនឹងយូគី មួយកន្លែងកំពុងជ្រកក្នុងកាស៊ីណូដែលគ្មានផ្លាកយីហោត្រឹមត្រូវបើកលេងយ៉ាងហ៊ោកញ្ជៀវលាន់ដល់ព្រះឥន្តគឺមិនដែលប៉ះពាល់ដល់សមត្ថកិច្ច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាស៊ីណូមួយនេះគ្មានផ្លាកយីហោត្រឹមត្រូវ កំពុងបើកនៅចំណុចចំការកៅស៊ូ ចុះពីផ្លូវជាតិលេខ៨Aប្រហែល១០០ម៉ែតកំពុងបើកលេងបានយ៉ាងរលូន ។
បច្ចុប្បន្ន ប្រមុខរដ្ឋាភិបាលកម្ពុជា កំពុងមាញឹកជួយប្រជាពលរដ្ឋ ជួបគ្រោះជំនន់ភ្លៀង នឹងអោយផ្អាកជួបជុំគ្នាមួយរយះ ដើម្បីទប់ស្កាត់ ជំងឺ កូវីដ១៩ បែរជាម្ចាស់ បនល្បែងប្រជល់មាន់ អាប៉ោង ផ្គើនអនុសាស្ត្រសម្តេចតេជោ ហ៊ុន សែន ទៅវិញ .! ឬមួយមានការបើកភ្លើងខៀវ.! ពីសំណាក់ សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ ទើបមានការបើកលេងយ៉ាងអានាធិបតេយ្យ ! មិនញញើតស្ថាប័នពាក់ពន្ធ័បន្តិចសោះឡើយ ! ផ្ទុយពីការអនុវត្តន៍ច្បាប់ភូមិឃុំមានសុវតិភាព !។
ជាក់ស្ដែងល្បែងប្រជល់មាន់នឹង អាប៉ោង វង់បៀរ បើកលេងនៅក្នុងកាស៊ីណូដែលគ្មានផ្លាកយីហោគ្មានឈ្មោះត្រឹមត្រូវនោះបើកលេងនៅក្នុងចំការកៅស៊ូ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងជារៀងរាល់ថ្ងៃ.! មិនថាច័ន្ទ ឬសៅរ៍ អាទិត្យនោះទេ។
តាមប្រភព ពីប្រជាពលរដ្ឋ រស់នៅជិតកាស៊ីណូ ពួកញៀនល្បែងលេងនៅទីនោះពួកគាត់បានប្រាប់អោយអង្គភាព(
រស្មីឯករាជ្យ )ដឹងថា មានថ្ងៃពិសេសគេលេងធំៗណាស់រាប់ពាន់ម៉ឺនដុល្លារ ឯណោះគឺថ្ងៃសុក្រនិងថ្ងៃអាទិត្យលេងរហូតដល់ម៉ោង 9:00 ទៅម៉ោង 10:00 យប់ទើបឈប់។
កាស៊ីណូនេះដែរគឺមិនដែលមានជនបរទេសនោះទេគឺមានតែពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យទៅវិញ វាខុសនឹងច្បាប់បើកកាស៊ីណូ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបទាល់តែសោះ។ កំពុងតែប្រឆាំងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ ថែមទៀតផង។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាស៊ីណូ រាល់ល្បែងស៊ីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាស៊ីណូនោះឡើយ។
គូររំលឹកទៀតថា .! សម្រាប់ការប្រជល់មាន់១គូរៗមានដាក់ដើមទន់ចាប់ពី
(២ ពាន់)ដុល្លាទៅដល់
(៣០០០ដុល្លារ)ឯណោះឬច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ថាល្បែងស៊ីសងប្រជល់មាន់ រង់បៀរ អាប៉ោង និងយូគី នេះផងដែរ បើកលេងជាទ្រង់ទ្រាយ ធំយូរណាស់មកហេីយ គ្មានសមត្ថកិច្ចណាម្នាក់អេីពេីសោះឡេីយ ។
ប្រជាពលរដ្ឋ រស់នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សណូមពរ ដល់លោក ជាមចន្ទ័សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នឹងលោកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាមានវិធានការក្តៅចំពោះ មន្ត្រីក្រោមឱវាទចុះជួយត្រួតពិនិត្យផងទាន.!៕