ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ លោក ហង្ស ហេង និងភរិយា អាជីករលក់អង្ករ នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ២តោន និងថវិកាមួយចំនួន ដើម្បីចូលរួមចំណែក ជាមួយអាជ្ញាធរខេត្តកោះកុង សម្រាប់ចែកបន្តជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជនរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះកំឡុងរដូវកាលជំងឺកូវូដ-១៩។
ទាំងនេះ សបញ្ជាក់ឱ្យឃើញអំពីវប្បធម៌ចែករំលែកក្នុងសង្គម “ខ្មែរជួយខ្មែរ” ក្នុងគ្រាអាសន្នអន់ក្រ ទោះបីតិច រឺច្រើនក្តី ក៏ជាសន្តានចិត្តសប្បុរសធម៌ របស់សប្បុរសជន។
សូមគោរពថ្លែងអំណរគុណ ចំពោះលោក ជំទាវ អភិបាលខេត្ត នឹងមន្ត្រីរាជការរដ្ឋបាលខេត្តកោះកុងទាំងអស់ នឹងបងប្អូនជិតឆ្ងាយជួបតែសេចក្តីសុខគ្រប់ពេលវេលា។