ត្បូងឃ្មុំ ÷ តាមប្រភពព័ត៌មានពីកម្លាំងប្រត្តិការណ៍សឹករងខេត្តត្បូងឃ្មុំ បានឲ្យ( រស្មីឯករាជ្យ )ដឹងថាពួកគាត់បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅថ្ងៃប្រហស្បិ៍, ទី ២២, ខែតុលា,ឆ្នាំ២០២០ វេលាម៉ោង ៥,៣០នាទីល្ងាច។
ក្រុមឈ្មួញឈើជាច្រេីននាក់ ប្រចាំភូមិកណ្តោលជ្រុំ បានដឹកចេញពីព្រែកប្រសព្វ តាមទន្លេបិទ យកមកលក់តាមដេប៉ូផ្សារ កណ្តោលជ្រុំ ដល់ចំនុចភូមិជីរោទិ៍ ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំង ប្រតិបត្តិការណ៍សឹករងខេត្តត្បូងឃ្មុំ ចុះបង្ក្រាបរថយន្តដឹកឈើប្រភេទសាន់យ៉ុង ១គ្រឿងពាក់ស្លាកលេខA2 2348 បានខលទៅលោក វង់ជំនាញសង្កាត់រដ្ឋបាលព្រៃឈើប្រចាំស្រុកត្បូងឃ្មុំបានមកដល់ស្រាប់តែ បញ្ជាកម្លាំងប្រតិបត្តិការណ៍ខេត្តត្បូងឃ្មុំថា មិនបាច់ឃាត់ទេ អោយក្រុមឈ្មួញឈើនោះទៅចុះ ។
ឈ្មួញឈើរកសុីខុសច្បាប់ជាយូរខែ យូរឆ្នាំមកហើយមិនដែលឃើញ សមត្ថកិច្ច ចុះបង្រោបម្តងណាទេ រក្សាភាពស្ងៀមស្ងាត់ មិនរំខានដល់ជំនាញរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តត្បូងឃ្មុំនោះឡើយ
បច្ចុប្បន្នក្រុមឈ្មួញឈើទាំងនោះយកឈើមកស្តុបលក់តាមដេប៉ូផ្សារ កណ្តោលជ្រុំនឹងបន្តទៅលក់តាមខេត្តព្រៃវែង ស្វាយរៀងទៀតផង។
ខ្ញុំបាទជានាយការផ្សាយ បានធ្វើសម្ភាសន៍តាមទូរស័ព្ទទៅលោក វង់ប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកត្បូងឃ្មុំ បានឆ្លេីយបំភ្លឺថាឡានដឹកឈើនោះចាប់មិនបានទេ.!គាត់លើកឡើងថា ប្រជាពលរដ្ឋ អ្នករាយការណ៍ជួនគាត់ទៅវិញ មិនមែនកម្លាំងប្រតិបត្តិការណ៍ខេត្តត្បូងឃ្មុំអ្នករាយការណ៍ទេ។
ប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ សណូមទៅអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើមេត្តា ត្រួតពិនិត្យ មេឈ្មួញឈើនឹងប្រធានផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកត្បូងឃ្មុំ ជាពិសេស គោរពដល់ឯកឧត្តម ជាមច័ណ្ឌសោ ភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ មានវិធានការក្តៅចំពោះឈ្មួញឈើ នឹងឈ្មោះវង់ប្រធានផ្នែករដ្ឋបាលព្រៃឈើទាំងនោះផងទាន.!៕