( ត្បូងឃុំ ) ៖ សង្វៀនប្រជល់មាន់មួយកន្លែងលេងក្នុងកាស៊ីណូអន្លង់ជ្រៃ ស្ថិតនៅឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបើកលេងយ៉ាងរលូនបន្ទាប់ពីបានសែនព្រេនត្រូវរ៉ូវជាមួយសមត្ថកិច្ច ពាក់ពន្ធ័ក្នុងខេត្ត។
បេីតាមប្រភព ពីប្រជាពលរដ្ឋរស់នៅ ជិតកាស៊ីណូអន្លង់ជ្រៃ រាយការណ៍ថា វង់ល្បែងស៊ីសងខុសច្បាប់ ឃេីញបើកលេងយូរថ្ងៃយូរខែណាស់មកហើយគ្មានសមត្ថកិច្ចណាមួយចុះបង្ក្រោបសោះឡើយ.!
នៅល្ងាចថ្ងៃអង្គារ៍ ទី១៣ ខែតុលាឆ្នាំ២០២០ ភ្នាក់ងារអ្នកយកព័ត៌មានអោយ( រស្មីឯករាជ្យ )បានចុះទៅដល់ទីតាំងលេងល្បែង កាស៊ីណូអន្លង់ជ្រៃ ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថាពីមួយថ្ងៃ ទៅមួយថ្ងៃពួកញៀនល្បែងកំពុងសម្រុកចូលលេងយ៉ាងពេញបន្ទុក។
ដោយឡែក កម្លាំងអធិការដ្ឋាននគបាលស្រុកពញាក្រែក អសមត្ថិភាពក្នុងការចុះបង្ក្រោប ឬអស់លោកដឹងហើយធ្វើមិនដឹង .! ឬមួយទទួលបានលាភសក្ការះពីម្ចាស់បនល្បែងហើយមើលទៅ.! បានជាបណ្តែតបណ្តោយអោយលេងយ៉ាងគគ្រឹក គគ្រេងបែបនេះ។
សព្វថ្ងៃនេះទោះបី រាជរដ្ឋាភិបាលកម្ពុជា នឹងក្រសួងសុខាភិបាលកម្ពុជា អោយផ្អាក់ជួបជុំគ្នាមួយរយះដើម្បីទប់ស្កាត់ជំងឺ (កូវីដ១៩)
ក៍ប៉ុន្តែពួកញៀនល្បែងនៅតែសម្រុកចូលលេងមានទាំងរថយន្តទំនើប ជាច្រើនគ្រឿង នឹងម៉តូជាច្រើនគ្រឿង ប្រហែលជាម្ចាស់កាស៊ីណូភូមិអន្លង់ជ្រៃមានខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងភ្នាល់ស៉ីសងដាក់លុយក្នុងមួយគូរ ពីពាន់ដុល្លា ទៅបីពាន់ដុល្លា ។
បច្ចុប្បន្នក្រុមពួកញៀនល្បែងទាំងនោះកំពុងសម្រុកលេងល្បែងគ្រប់ប្រភេទដូចជា៖ មាន់ជល់ខ្នាយដែក,វង់បៀរ ,អាប៉ោង,
យូគី, រីឯសមត្ថកិច្ចទុក្ខបណ្តែតបណ្តោយ អោយពួកញៀនល្បែង លេងតាមអំពេីចិត្ត.!
មិនមានវិធានការចុះបង្ក្រោបទប់ស្កាត់ទល់តែសោះ.! ឬមួយម្ចាស់ទីតាំងទាំងនោះមានមេការជំនាញម្នាក់ រត់ការបង់លុយពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ហើយមើលទៅបានជារក្សាភាពស្ងៀមស្កាត់ម្លេះ។
បនល្បែងដ៍ធំនេះជ្រកក្រោមស្លាក(កាស៊ីណូភូមិអន្លង់ជ្រៃ) មានខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ .! ភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ ផងដែរ.! ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅជាប់ខ្សែបន្ទាត់ព្រំដែន ពួកគាត់លន់មាត់គ្រប់គ្នាថា តេីភូមិឃុំសុវត្ថិភាពប្រាំបួនចំនុចនៅត្រង់ណា?
ជាក់ស្តែងពួកគាត់កត់សម្គាល់តាំងពីមានវង់ល្បែងមកព្រួយបារមណ៍ខ្លាចកេីតមានដូចជា ចោរ លួច ចោរឆក់ ចោរប្លន់នឹងគ្រឿងញៀនរីករាលដាល ជាក់ជាពំខាន់ ឡេីយ។
ហើយប្រជាពលរដ្ឋកំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំងទៅលើលោក ជាមច័ន្ទ សោភ័ណ្ឌ អភិបាលនៃគណះបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ នឹងលោក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មូលហេតុអ្វីបានជាមិនមានវិធានការបង្ក្រាប វង់ល្បែងស៊ីសងបង្កាប់លេងក្នុងកាស៊ីណូភូមិអន្លង់ជ្រៃ។
ប្រជាពលរដ្ឋ សូមអំពាវនាវ នឹងសណូមពរ ដល់ប្រមុខថ្នាក់ដឹកនាំ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន មេត្ដាបញ្ជាថ្នាក់ក្រោមឲ្យមានចំណាត់ការបង្ក្រាបវង់ល្បែងស៊ីសងទាំងនោះផងទាន.!៕