បើតាមប្រភព ប្រជាពលរដ្ឋរស់នៅ ច្រកផ្លូវស្រុកស្វាយលើបានរាយការណ៍អោយ រស្មីឯករាជ្យ ដឹងថា ឈ្មោះ ហាក់ តែងតែដឹកជញ្ជួនអនុផលព្រៃឈើពីឧត្តរមានជ័យ ចូលខេត្តសៀមរាបទាំងយប់ទាំងថ្ងៃ មេឈ្មួញឈើនោះត្រូវ មហាជនគេស្គាល់ថា ក៍ជាជើងខ្លាំងម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ តើគេអាងខ្នងបង្អែករឹងមាំចាំជួយអន្តរាគមន៍ហើយមើលទៅ .! បានជាសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការចុះបង្ក្រោប ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ជាក់ស្តែង រថយន្តដឹកជញ្ជូនឈើមួយគ្រឿងម៉ាកNlSSAN.navra ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ.2.2527 ត្រូវបានគេស្គាល់ច្បាស់ថាជារថយន្ដមេឈ្មួញដឹកឈើឈ្មោះ ហាក់ ជារៀងរាល់ថ្ងៃរាល់យប់ គេតែងដឹកជញ្ជូនឈើចេញពីភូមិ ស្ពានមាស ឆ្ពោះតាមផ្លូវច្រកស្រុកស្វាយលើចូលខេត្តសៀមរាប។
ក្នុងករណីការដឹកជញ្ជូនឈើខុសច្បាប់របស់ ឈ្មោះ ហាក់ នេះតាមប្រភពប្រជាពលរដ្ឋ បានលើកឡើងថា មេឈ្មួញឈើខាងលើរកស៊ីដឹកជញ្ជូនបានក៍ព្រោះតែជំនាញ មន្ដ្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទនិងជំនាញរដ្ឋាភិបាលព្រៃឈើស្រុកស្វាយលើបិទភ្នែកបើកភ្លើងខៀវ ត្រូវដងត្រូវផ្លែគ្នារួចហើយបានគេមិន ខ្វល់មិនខ្វាយនឹងសំណាញ់ច្បាប់បន្តិចសោះឡើយ។
ប្រជាពលរដ្ឋ សណូមពរដល់ លោកអភិបាលខេត្តឧត្តរមានជ័យនឹង លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាភិបាលព្រៃឈើ ខេត្តសៀមរាបមេត្តាពិនិត្យមើលកូនចៅថ្នាក់ក្រោមផង កុំឲ្យមហាជនលោកដាក់បន្ទុក ថាស៊ីប្រាក់ខែរដ្ឋ ត្រូវបំរើរាស្ត្រមិនមែនទៅឃុបឃិតជាមួយឈ្មួញឈើនោទេ.! ៕