ស្វាយរៀង÷ គ្រូសារខ្ញុំបាទមានទុក្ខជាទម្ងន់នឹងក្រៀមក្រមបំផុត ដោយលោកឪពុកបង្កើតរបស់ខ្ញុំឈ្មោះ លោកតាគង់ ឌិន បានទទួលមរណះភាព នាល្ងាចថ្ងៃចន្ទ័,ទី២៨,ខែកញ្ញា,ឆ្នាំ២០២០ វេលាម៉ោង៤,៣០ នាទីដោយរោគាពាធព្រះជន្ម៨១ឆ្នាំ បច្ចុប្បន្នលោក តាគង់ ឌិនរស់នៅភូមិតាមុំ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានកូនប្រាំមួយនាក់ ប្រុសពីស្រីបួន។
នៅព្រឹកថ្ងៃពុធ ទី៣០,ខែកញ្ញា,ឆ្នាំ២០២០ ខ្ញុំបាទនឹងបងប្អូនកូនចៅ អរគុណ ចំពោះលោកដួង សារ៉ែត មេភូមិតាមុំ បានដឹកនាំក្រុមព្រឹក្សាឃុំពោធិ៍រាជ ចុះមកជួយចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំដល់គ្រូសារសព មានលោកគង់ ថុន ចាងហ្វាងការផ្សាយ( រស្មីឯករាជ្យ)នឹងអ្នក ស្រីគង់ វ៉ាន់ហឿនម្ចាស់ដើមបុណ្យ (ឈាបណះកិច្ច) ព្រមទាំងបងប្អូនកូនចៅទាំងអស់បានទទួលបច្ច័យសរុបចំនួន៣៨ម៉ឺនរៀល អង្ករពីកូនបេតូចពីលុយ សមាគមន៍មនុស្សចាស់ ហៅថាមូលលីធិចាស់ជរា ។
ទីបញ្ចប់នេះខ្ញុំបាទគង់ ថុនចាងហ្វាង( រស្មីឯករាជ្យ ) នឹងបងប្អូនកូនចៅ មានតែលើកម្រាមដៃដប់អរគុណ នឹងអរព្រះគុណចំពោះលោកហាក់ សារិទ្ធអភិបាលស្រុកស្វាយជ្រំនឹងលោកមេឃុំពោធិ៍រាជ ព្រមទាំងក្រុមព្រឹក្សាឃុំដែលបានបង្កើត លុយសមាគមន៍ទ្រទ្រង់មនុស្សចាស់ នេះឡើង៕
អាស្រ័យហេតុនេះឯកឧត្តមលោកជំទាវ លោក លោកស្រីក្នុងប្រទេស ក្រៅប្រទេស នឹងបងប្អូនទីជិតឆ្ងាយនឹងសាច់សាលោហិត មហាទុក្ខសោកក្រៀមក្រំជ្រាបជាដំណឹងបេីមានសទ្ធាចង់ចូលរួមរំលែកទុក្ខឬចូលបុណ្យប្រាំពីថ្ងៃ នៅព្រឹកថ្ងៃអាទិត្យ ទី០៤,ខែតុលា,ឆ្នាំ២០២០ស្អែកនេះទានជ្រាប.!៕