លើកំណាត់ផ្លូវលំមួយខ្សែ ក្រាលថ្មមិច នៅព្រឹកថ្ងៃចន្ទ័ ,ទី០១ ,ខែតុលា, ឆ្នាំ២០២០ នេះ ក្រោមស្នាមញញឹមអបអរសាទរពីប្រជាពលរដ្ឋនៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
ដែលជាអំណោយរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល តាមរយៈខ្ញុំបាទ ស៊ុយ ជីហ៊ាង ប្រធានការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំបុសមន។
ពីធីបើកការដ្ឋានបានធ្វើឡើងក្រោមអធិបតីភាព លោក សុខា រ៉ាម អភិបាលស្រុករំដួល និងមានការចូលរួមពីព្រះសង្ឃ,ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិឃុំជាច្រើនអង្គ-នាក់។
លោក កែវ សាន មេឃុំបុសមន បានឱ្យដឹងថា ផ្លូវលំមួយខ្សែនេះ គឺជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំបុសមន សម្រាប់ធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារ មានប្រវែងសរុប២២៥១ម៉ែត្រ ដោយឆ្លងកាត់ភូមិស្រម៉ឃុំបុសមន មានប្រវែង១៧៦៤ម៉ែត្រ ចូលទៅកាន់ឃុំថ្នាធ្នង់ប្រវែង៤៨៧ម៉ែត្រ ដោយចំណាយថវិកាអស់ប្រមាណជាង៥០លានរៀល។