ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក លឹម នឹង​ឈ្មោះ​ហេង កំពុង​សម្រុក​បើក​លេង​ល្បែង​ក្នុង ឃុំ​ដា កាស៊ីណូ​ច្រក​ដូង​ប្រាំ ៧ ដើម​សមត្ថកិច្ច ពាក់​ពន្ធ័​មិន​ហ៊ាន​បង្ក្រោប​ខ្លាច​បែក​ឆ្នាំងបាយ !

លោក លឹម នឹង​ឈ្មោះ​ហេង កំពុង​សម្រុក​បើក​លេង​ល្បែង​ក្នុង ឃុំ​ដា កាស៊ីណូ​ច្រក​ដូង​ប្រាំ ៧ ដើម​សមត្ថកិច្ច ពាក់​ពន្ធ័​មិន​ហ៊ាន​បង្ក្រោប​ខ្លាច​បែក​ឆ្នាំងបាយ !

ត្បូង​ឃុំ ៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ជិត​ព្រំដែន​ច្រក​ដូង​ប្រាំ​៧​ដើម បាន​បង្ហើប​ប្រាប់​អោយ​( រស្មី​ឯករាជ្យ )​ដឹងថា អ្នកញៀន​ល្បែងស៊ីសង​ខុសច្បាប់ លេង​យ៉ាង​ពេញបន្ទុក​គគ្រឹកគគ្រេង ពីមួយថ្ងៃ ទៅ មួយ​ថ្ងៃ​មាន​ទាំង រថយន្ត​ទំនើប ជាច្រើន​គ្រឿង នឹង​ម៉ូតូ ដោយឡែក​អ្នកឈ្នះ​រាប់ពាន់ រាប់​ម៉ឺន​ដុល្លា ស្រែក​ហ៊ោ កញ្ជៀវ​សប្បាយ ត្រហឹង​អឹងកង​ផ្អើល​ពេញ​កាស៊ីណូ​ដែល​មាន​យីហោ​ឈ្មោះ (៦៩) រីឯ​អ្នកចាញ់​អស់​លុយ​អង្គុយចាំ​ទាយ​។​

​សព្វថ្ងៃ​នេះ​ឈ្មោះ​លឹម នឹង ក្រុម​អ្នក​ញៀន​ល្បែង​លេង​ដូចជា មាន់​ជល់ បៀ​រ អាប៉ោង យូគី រួម​ទាំង​ល្បែងភ្នាល់​ចំរុះ ស្ថិតនៅ ចំនុច​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចំណែក​សមត្ថកិច្ច​ពាក់​ពន្ធ័ ក្នុង​ខេត្ត​រក្សា​ភាព​ស្ងៀមស្ងាត់​។ ព្រោះ​ជា​កន្លែង​អំណោយផល​ល្អ សំរាប់​អ្នកញៀន​ល្បែងភ្នាល់​ស៊ីសង​ខាងលើ ប្រព្រឹត្ត​យ៉ាង​រលូន .! ឬ​មួយ​ម្ចាស់​សង្វៀន​សែនព្រេន​ត្រូវ រ៉ូវ​ជាមួយ​សមត្ថកិច្ច ស្រុក​មេមត់ អស់ហើយ​មើលទៅ​បានជា​មិនមាន​វិធានការ​ចុះ​បង្ក្រោប​សោះ​។​

​តាម​សេចក្តីរាយការណ៍ ខាងលើ​បាន​បន្តថា ទីតាំង​ល្បែង​ខាងលើនេះ រយះ​កាល​កន្លង​មក​គឺ សមត្ថកិច្ច ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ត្បូងឃ្មុំ បាន​ផ្អាក​អោយ​លេង ជាច្រើន​ដង​មក​ហើយ ដេ​ី​ម្បី​ទប់ស្កាត់​ជំងឺ​(​កូវី​ដ​១៩ ).! ស្រាប់តែ​លិចមុខ​មាន​អ្នក​ចេញ​មក រត់​ការ​តាម​ស្ថាប័ន​ពាក់​ពន្ធ័ មាន​សមត្ថកិច្ច ដែល​មាន​សិទ្ធ​និង​តួនាទី​ចុះបង្ក្រាប​កុំអោយ​ចុះ​ទៅ​រំខាន ដល់​ទីតាំង លេងល្បែង​ខាងលើ​នោះ​ទៀត ដែល​ប្រភព​ពី​ប្រជាពលរដ្ឋ ឃុំ​ដា បាន​បង្ហេីប​អោយដឹងថា មាន ឈ្មោះ​លឹម​ជា​អ្នក​មេីលកា​រខុស​ត្រូវ​គ្រប់គ្រង​ក្នុង​កាស៊ីណូ​(៦៩)​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​មិន​ចូលចិត្ត ល្បែង​ស៊ី សង​ខាង​លើ បាន​ប្រាប់​អ្នកសារព័ត៌មាន យេ​ី​ង​អោយដឹងទៀតថា នា រសៀល​ថ្ងៃ​អង្គារ៍ ទី​២២ ខែ​កញា ឆ្នាំ ២០២០​វេលា​ម៉ោង​៣,៣០​នាទី បាន​ចុះ​ទៅ​ដល់​សង្វៀន​ប្រជល់មាន់ សួរ​សន្តិសុខ​អង្គុយ​តូប​ខាងមុខ​ថា​ស្គាល់​លេខ​ម្ចាស់​កាស៊ីណូ​អត់ ថា​មិន​ស្គាល់​។​
ចង់​ទំនាក់ទំនង​ពាក់​ពន្ធ័ នឹង​បើក​កាស៊ីណូ​ច្រក​ដូង ៧ ដើម អោយ​ខ្មែរ​ចូល​លេង​នោះ​.!​មាន​ច្បាប់​ឬ​យ៉ាងណា​.! កំ​អោយ​ពួកគាត់​ឆ្ងល់ នឹង​មាន​ការ​ព្រួយ​បារ​ម្មេណ៍​យ៉ាងខ្លាំង ចំពោះ​សុខ​សុ​វត្តិភាព​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ល​។ ព្រោះ​ទីណា​មាន​ល្បែងស៊ីសង​ទីនោះ​តែងតែមាន​អំពើ ចោរកម្ម លួច ឆក់ ប្លន់ គ្រប់​រូបភាព នឹង​គ្រឿងញៀន​រីក​រាលដាល​គួរអោយកត់សម្គាល់​ទៀតផង ។​

​ជាក់ស្តែង​ព័ត៌មាន​ខាងលើ​នេះ ប្រជាពលរដ្ឋ​សណូ​ម​ពរ នឹង​ជំរាប​ជូនដំណឹង​ដល់ ឯកឧត្តម​ជាម​ចន្ទ័ សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ នឹង លោក​មេ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោកស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត ដេ​ី​ម្បី​ជ្រាប​ជា​ព័ត៌មាន​សង្ឃឹម​ថា លោក​ជ្រាប​នឹង​មាន​វិធានការ​ក្តៅ​បញ្ជា​កូនចៅ​ក្រោម​ឱវាទ​ចុះបង្ក្រាប​ផង​ទាន​.!៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###