រតនគីរី ៖ ប្រភពពីប្រជាពលរដ្ធដែលរស់នៅជិតសង្វៀនប្រជល់មាន់ បានបង្ហើបប្រាប់អោយ (រស្មីឯករាជ្យ )ដឹងថា អ្នកញៀនល្បែងស៊ីសងខុសច្បាប់ លេងយ៉ាងពេញបន្ទុកពីមួយទៅ មួយថ្ងៃមានទាំង រថយន្តទំនើប ជាច្រើនគ្រឿង នឹងម៉ូតូ ដោយឡែកអ្នកឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លា ស្រែកហ៊ោ កញ្ជៀវសប្បាយត្រហឹងអឹងកងផ្អើលពេញព្រៃកៅស៊ូ រីឯអ្នកចាញ់អស់លុយអង្គុយចាំទាយ។
សព្វថ្ងៃនេះឈ្មោះតន នឹង ក្រុមអ្នកញៀនល្បែងលេងដូចជា មាន់ជល់ បៀរ អាប៉ោង យូគី រួមទាំងល្បែងភ្នាល់ចំរុះ ស្ថិតនៅ ក្នុងចំការចន្ទីរក្រោយចំការកៅស៊ូ លោកពៅសៀកលើទួលអូត្រាវ ។ ព្រោះជាកន្លែងអំណោយផលល្អ សំរាប់អ្នកញៀនល្បែងភ្នាល់ស៊ីសងខាងលើ ប្រព្រឹត្តយ៉ាងរលូនបែរជាសមត្ថកិច្ចក្នុងខេត្តរតនគីរី រក្សាភាពស្ងៀមស្ងាត់ម្លេះឬមួយម្ចាស់សង្វៀនសែនព្រេនត្រូវ រ៉ូវជាមួយសមត្ថកិច្ចអស់ហើយមើលទៅបានជាមិនមានវិធានការចុះបង្ក្រោបសោះ។
តាមសេចក្តីរាយការណ៍ ខាងលើបានបន្តទៀតថា ទីតាំងល្បែងខាងលើនេះ រយះកាលកន្លងមកគឺ សមត្ថកិច្ច ស្នងការដ្ឋាននគបាលខេត្តរតនគិរី បានធ្វេីការចុះចាប់ បង្ក្រាប ជាច្រើនដងមកហើយ .! នឹងផ្អាកលេងមួយរយះ ស្រាប់តែលិចមុខមានអ្នកចេញមក រត់ការតាមស្ថាប័នពាក់ពន្ធ័មានសមត្ថកិច្ច ដែលមានសិទ្ធនិងតួនាទីចុះបង្ក្រាបកុំអោយចុះទៅរំខាន ទីតាំងខាងនោះទៀត ដែលប្រភពខាងលើ បានបង្ហើបអោយដឹងថា មាន មន្ត្រីយោធាម្នាក់ នឹងបក្សពួកមានទាំងអ្នកសារព័ត៌មានពីរឫបីអ្នក ចូលរួមរត់ការបិតបាំងព័ត៌មានខាងលើ។
បើតាមប្រភពពីប្រជាពលរដ្ឋ ដែលមិនចូលចិត្ត ល្បែងស៊ី សងខាងលើ បានប្រាប់អ្នកសារព័ត៌មាន យើងអោយដឹងទៀតថា នារសៀលថ្ងៃអង្គារ៍ ទី១៥ កញា ឆ្នាំ ២០២០វេលាម៉ោង៣,៣០នាទី នេះថា ពួកគាត់ពិតជាមានការព្រួយបារម្មេណ៍យ៉ាងខ្លាំង ចំពោះសុខសុវត្តិភាពទ្រព្យសម្បត្តិ ។ល។ ព្រោះទីណាមានល្បែងស៊ីសងទីនោះតែងតែមានអំពើ ចោរកម្ម លួច ឆក់ ប្លន់ គ្រប់រូបភាព នឹងគ្រឿងញៀនរីករាលដាលគួរអោយកត់សម្គាល់ទៀតផង ។
ជាក់ស្តែងព័ត៌មានខាងលើនេះ ប្រជាពលរដ្ឋសណូមពរ នឹងជំរាបជូនដំណឹងដល់ថ្នាក់ ដឹកនាំ ក្នុងខេត្តរតនគិរីដូចជា លោកមេមញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការ ដ្ឋាននគរបាលខេត្ត ឯកឧត្តម គណ:បញ្ជាការឯកភាពខេត្ត ដើម្បីជ្រាបជាព័ត៌មានសង្ឃឹមថា លោកជ្រាបនឹងមានវិធានការក្តៅបញ្ជាកូនចៅក្រោមឱវាទចុះបង្ក្រាបផងទាន.!៕