ត្បូងឃ្មុំ ៖ បើតាមប្រភពពីអាជីវករ អ្នករកស៊ីដឹកទំនិញដោយមិនបញ្ចេញឈ្មោះថា អំពើពុករលួយ របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានលោក គង់ សុភាព ជាប្រធានស្ថានីយ៍ បច្ចុប្បន្នកំពុងល្បីរឿងអាស្រូវអំពើពុករលួយ បញ្ជាអោយកូនចៅនៅចាំយកលុយ ឡានដឹកទំនិញលេីសទម្ងន់ប្រភេទឡាន សន្តោងវែងៗ ទៀតផង។
ចំណែកលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងឡានលើផ្ទៃប្រទេស ផ្ទុយទៅវិញបានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយអោយមេជញ្ជីងថ្លឹងឡានថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្ត តើនេះ មកពីលោក សេង ឈួន ជាមេដឹកនាំអសមត្ថភាព ឬ មិនមានការត្រួតពិនិត្យអោយបានត្រឹមត្រូវ ក្នុងការដឹកនាំលើការងារ
ជញ្ជីងនេះដែរ ឬ យ៉ាងណា ?
ស្ថាននីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងដែលមានលោក គង់ សុភាព ជាប្រធានស្ថាននីយ៍ ល្បីថា លោកបានបញ្ជាកូនចៅនៅចាំយកលុយក្បាលឡាន ប្រចាំថ្ងៃផង និងខ្លះប្រចាំខែផង។
ហើយក្នុងនោះ រថយន្តដឹកទំនិញធុនធំ ភ្លៅ៤ ត្រូវបង់លុយដោយមិនចាំបាច់ចូលថ្លឹង ព្រូឡានចុះយកលុយបង់ គឺ ចប់រឿងតែម្តង។
ចំពោះឡានខ្លះ គឺចាំទូទាត់ជាមួយថៅកែ ដោយមានមន្ត្រីចាំរាប់ក្បាលឡាន និងកត់ចំនួនឆ្លងកាត់ទៀតផង។ ចំណែករថយន្តដឹកជញ្ជូនកសិផល ដឹកស៊ីម៉ង់ត៍ និងដឹកទំនិញផ្សេងៗ ទោះឡានដឹកទំនិញលើសចំណុះ ឬ មិនលើសចំណុះ ក៍ត្រូវចូលបង់លុយឲ្យក្រុមមន្ត្រីរបស់លោក គង់ សុភាព ទាំងអស់ដែរ។
ចំណែករថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់ ឬ តកន្ទុយ តទ្រុង ខុសលក្ខណៈបច្ចេកទេស គេមិនសូវឃើញលោក គង់ សុភាព និងបក្ខពួកធ្វើការផាកពិន័យ ចំពោះម្ចាស់រថយន្តល្មើសទាំងនោះទេ ពួកគេគិតតែពីរឿងប្រមូលលុយចែកគ្នាដាក់ក្នុងហោប៉ៅធ្វើមានធ្វើបានតែប៉ុណ្ណោះ។
ក្រុមអាជីវករដឹកជញ្ជូនកសិផល និងទំនិញបានប្រាប់ឲ្យដឹងថា នៅពេលពួកគាត់ដឹកជញ្ជូនឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងនេះ ទោះបី រថយន្តដឹកកសិផល ឬ ដឹកទំនិញមិនលើស ក៍ត្រូវបង់លុយ២ម៉ឺនរៀល ដែលគេហៅថា ថ្លៃបាយទឹកដល់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផងដែរ។
បើមិនព្រមបង់ប្រាក់ដូច្នេះទេ គឺបើកទៅមុខមិនរួច ដោយក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីង ហៅចូលថ្លឹង និង មិនអោយបើកទៅមុខ ត្រូវចតឡានចោលលើផ្លូវ រហូតត្រូវបង្ខំចិត្តចុះដើរទៅបង់លុយអោយគេ ទើបអាចបើកឡានចេញបានទៅមុខ។
រឿងនេះកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៍ត្រូវបានក្រុមអាជីវករជាច្រេីននាក់ អ្នកដឹកជញ្ជូនកសិផល តាមរថយន្តឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បានលើកគ្នាទាំងកណ្ដាលយប់ មកតវ៉ាប្រឆាំង ចំពោះលោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លោកគង់ សុភាព ដែលបានបង្ខំរថយន្តដឹកដំឡូងមីបង់ប្រាក់តាមអំពើចិត្ត ទោះឡានដឹកមិនលើសចំណុះក៍ដោយ។
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនកសិផល និងទំនិញឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹង បានឲ្យដឹងថា លោក គង់ សុភាព រកចំណូលតាមរយៈតួនាទីខ្លួនគ្រប់គ្រងស្ថានីយ៍នេះ បានលុយក្បាលឡានប្រចាំថ្ងៃផង ប្រចាំខែផង ក្នុងនោះគេបានបញ្ជាក់ថា សម្រាប់រថយន្តដឹកធុនធំ ភ្លៅ៤ ត្រូវបង់លុយដោយមិនចាំបាច់ចូលថ្លឹងអ្វីទាំងអស់ ព្រូឡានចុះយកលុយបង់ គឺ ចប់។ ហេីយករណីខ្លះរាប់ក្បាលឡានទុក ព្រោះចាំទូទាត់ជាមួយថៅកែ ។
ចំណែករថយន្តដឹកស៊ីម៉ង់ត៍ និងដឹកទំនិញផ្សេងៗផ្ទុកធ្ងន់ ក៏ត្រូវចូលបង់លុយឲ្យក្រុមមន្ត្រីរបស់លោក គង់ សុភាព ។ រីឯរថយន្តដឹកអុសត្រូវបង់ដែរ ទើបអាចឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តនោះដោយគ្មានការរំខាន។ អាចនិយាយបានថា លោកគង់ សុភាព និងបក្ខពួក កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យ ទៅជាជញ្ជីងថ្លឹងលុយ។
ប្រភពបានឲ្យដឹងទៀតថា លោកគង់ សុភាព និងបក្ខពួកមិនដែលធ្វើការផាកពិន័យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ ឬ តកន្ទុយ តទ្រុង ខុសលក្ខណៈបច្ចេកទេសនោះឡើយ។ ហើយពួកគេគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមាន ធ្វើបាន យ៉ាងសុខស្រួលទៅវិញ។
លោក គង់ សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺ មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទើបធ្វេីអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន។
ដូច្នេះមានន័យថា លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ថ្នល់ទទឹង និងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ រួមនិងមន្ត្រីមួយចំនួនទៀត បានផ្សំគំនិតគ្នាលក្ខណះពុករលួយជាប្រព័ន្ធ បំផ្លាញផ្លូវជាតិ ដែលរដ្ឋាភិបាល បានកសាងសម្រាប់ជូនប្រជាជន ប្រទេសជាតិ តែអស់លោកឆ្លៀតយកតួនាទី មករកលុយទាំងរំលោភច្បាប់។
ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តលើផ្ទៃប្រប្រទេស មិនចាត់វិធានការទប់ស្កាត់ និងអំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និង លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយលោករក្សាភាពស្ងៀមស្ងាត់យ៉ាងនេះ.!។