ស្វាយរៀង ÷បេីតាមប្រភព ពីប្រជាពលរដ្ឋរស់នៅ ជិតភូមិព្រែកទប់ ឃុំព្រែកទប់ ស្រុកស្វាយជ្រំ ព្រមទាំងមច្ឆិដា្ឋនទូទៅបានរាយការណ៍ មកភ្នាក់ងារអ្នកយកព័ត៌មានអោយ (រស្មីឯករាជ្យ) ដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្បូនឡានជ្រូករបស់លោកអ៊ួង យកមកសាង ដាក់ប្រភេទ ឡាន កូរ៉េ រម៉កទ្រុង ជាច្រេីនគ្រឿង ព្រោះមានមេឈ្មួញ ខ្មែរចាំទទួលទិញយកទៅលក់បន្ត ឬកាប់សាច់លក់ចែកចាយក្នុងភូមិនីមួយៗ រីឯស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀង រក្សាភាពស្ងៀមស្ងាត់ ឬមួយទទួលបានលាភសក្ការះពីពួកឈ្មួញជ្រូកទាំងនោះហេីយមេីលទៅ ។
ទោះជាប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសអោយបិទជ្រូកនាំចូលពីប្រទេសជិតខាងមួយរយះមិនថាថៃ ឬវៀតណាម ដេីម្បីទប់ស្កាត់ជំងឺ ដ៍កាចសាហាវ ហៅថា (កូវីដ១៩) ប៉ុន្តែលោកអ៊ួងនិងពួកឈ្មួញទាំងនោះនៅតែផ្គេីន បទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែនដ៍ដែល ហេីយមានមេការម្នាក់ជំនាញ របស់លោកអ៊ួង ចាំរាប់ក្បាល ជ្រូក និងរត់ការពីថ្នាក់ក្រោម រហូតដល់ថ្នាក់លេី.! បានជាមិនរំខាន់ដល់ ប្រធានការិយាល័យពេទ្យសត្វ ខេត្តស្វាយរៀង ឡេីយ ។
ចំពោះលោក សៅ អនុប្រធានពេទ្យសត្វ ឆ្លេីយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជ្រូកសុទ្ធតែមានច្បាប់ .! តាមពិតមករាប់ក្បាលជ្រូកចំនួនប៉ុន្មានក្បាល.! អ្នកសារព័ត៌មាន សួរ ទៅលោក សៅ ថាមានឯកសារអត់.! ស្រាប់តែបេីកឡានគេចបាត់.! បានលុយដាក់ក្នុងហោប៉ៅ ចែកគ្នាធ្វេីមានធ្វេីបាន មិនខ្វល់ពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋទល់តែសោះ។
ជាក់ស្តែងអង្គភាព ខ្ញុំបាទខលទៅលោក សៅទទួលបន្ទុក រងការិយាល័យបសុពេទ្យខេត្តស្វាយរៀង ត្រួតពិនិត្យរាល់ឯកសារនាំចេញនាំចូល ចង់ដឹងជុំវិញដឹកជញ្ជួនជ្រូកពីប្រទេសថៃ នាំចូលខ្មែរ ឆ្លងកាត់ខេត្តស្វាយរៀង បន្តចែកចាយទៅលក់នៅប្រទេសវៀតណាម មួយចំនួន និងចែកចាយ ក្នុងស្រុកស្វាយជ្រំមួយចំនួន ចង់ដឹងថាមានច្បាប់ឬអត់ច្បាប់ តេទៅលោក សៅ អត់លេីកទូរស័ព្ទក្រុមអ្នកសារព័ត៌មានមិនបានសម្ភាសន៍នោះទេ។
បច្ចុប្បន្នប្រជាពលរដ្ឋ អ្នកទិញហូប ព្រួយបារណ៍ក៍ដូចជាអាជីវករ អ្នកលក់សាច់ជ្រូកនៅផ្សារស្វាយជ្រំបានលន់មាត់ ក្រុមហ៊ុន ជ្រូករបស់លោក អ៊ួង មេឈ្មួញនាំជ្រូកពីប្រទេសថៃ និងអាជីករទិញកាប់សាច់ លក់ចែកចាយតាមផ្សារក្នុងទឹកដីស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហេីយបន្តយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងស្រួលបំផុត។
សព្វថ្ងៃនេះប្រជាពលរដ្ឋ ទូទាំងខេត្តស្វាយរៀង សណូមពរទៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាមានវិធានការក្តៅចំពោះមេឈ្មួញជ្រូកចាស់វស្សា និងទប់ស្ងាត់កុំអោយរីករាលដាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា កំពុងទប់ស្កាត់ជំងឺកូវីដ១៩ផងទាន.!៕