ភ្នំពេញ÷ ប្រជាពលរដ្ឋរស់នៅជិតទីតាំងប្រជល់មាន់ នឹងអាប៉ោង វងបៀរបានរាយការណ៍ប្រាប់អង្គភាព (រស្មីឯករាជ្យ )បានអោយដឹងថា អ្នកញៀន ល្បែងស៊ីសងខុសច្បាប់ កំពុងបើកលេងយ៉ាងពេញបន្ទុប មានទាំងរថយន្ត ទំនើប ម៉ូតូ ជាច្រើនគ្រឿង ក្រោយពីផ្អាកមួយរយះនៅចំណុចដីឡូតិ៍ខាងក្រោយសួនកាណាឌីយ៉ា កំពុងបើកលេងបានយ៉ាងរលូន ។
ចំណែកអ្នកឈ្នះស្រែកហ៊ោកញ្ជៀវត្រហឹងអឹងកង ពេញព្រៃដេីមកាស្យា ដោយឡែកអ្នកចាញ់អស់រាប់ពាន់រាប់មឺុនដុល្លា អស់លុយអង្គុយចាំទាយ បែកគំនិតកេីត ជាចោរ លួច ចោរឆក់ ចោរប្លន់នឹងគ្រឿងញៀនរីករាលដាលគូរអោយកត់សម្គាស់ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យបី ខណ្ឌមានជ័យ រាជធានីភ្នំពេញ មើលទៅអាជ្ញាធរមានសមត្ថកិច្ច នៅតែមិនធ្វេីការចុះបង្ក្រាប ឬមួយទទួលសំណែនពីម្ចាស់បនល្បែងបានរក្សាភាពស្ងៀមស្ងាត់ម្លេះ។
ទោះបីប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់សារាចរណ៍ ណែនាំអោយផ្អាក់ជួបជុំគ្នាមួយរយះបិទ សាលារៀន នឹងល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា តួហ្គេមបាញ់ត្រី បិទKTVទូទាំងបណ្តាលខេត្តក្រុង ដើម្បីទប់ស្កាត់ជំងឺ(កូវីដ១៩ )ក៍ប៉ុន្តែម្ចាស់បនល្បែងនឹងបក្សពួកនៅតែផ្គើនអនុសាស្ត្រសម្តេចទៅវិញ។
ជាក់ស្តែងប្រជាពលរដ្ឋបានលន់មាត់ថា តើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៩ ចំនុច នៅត្រង់ណា .! បើសមត្ថកិច្ចត្រូវ រ៉ូវគ្នាជាមួយម្ចាស់បនល្បែង អស់ហើយបានជាមិនមានវិធានការចុះបង្ក្រោប បណ្តែតបណ្តោយអោយម្ចាស់សង្វៀនព្រមទាំងអ្នកញៀនល្បែងជាច្រើននាក់លេងតាមអំពេីចិត្ត មិនខ្វល់ពីសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលកម្ពុជាទល់តែសោះ ។
បងប្អូនប្រជាពលរដ្ឋសណូមណពរទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងនាយឧត្តមសេនីយ៍ឯក រដ្ឋ ស្រេង មេប៉េអឹមក្រុងរាជធានីភ្នំពេញ មេត្តាមានវិធានការក្តៅ បញ្ជាមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំងសង្វៀនប្រជល់មាន់ នឹងអាប៉ោង វងបៀរ មួយកន្លែងកំពុងបើកលេងយ៉ាង គគ្រឹកគគ្រេង ស្ថិត នៅក្រោយសួនកាណាឌីយ៉ា ដីឡូទុក្ខចោលកំពុងតែធ្វើព្យុះធ្វើ ភ្លៀងធ្វើអោយ រំខាន់ដល់អ្នករស់នៅជិតខាងផងទាន.!៕