ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក​ភន ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក កំពុង​ល្បីល្បាញ​ខាង ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ចំហរ​.!

លោក​ភន ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក កំពុង​ល្បីល្បាញ​ខាង ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ចំហរ​.!

កំពង់ធំ ÷ ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បានឲ្យដឹងថា លោក ភន ម៉ៅ ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក កំពុង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ខ្លាំង​ជាង​កាល​លោក អ៊ុក រស់ នៅ​ធ្វើជា​ប្រធាន​ស្ថានីយ៍​នេះ​ទៅទៀត​។

​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បានឲ្យដឹងថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ដោយ ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ភន ម៉ៅ ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក មិន​អាច​តវ៉ា​បាន​ឡើយ​។​

​ចំណែក​រថយន្ត​ដែល​ផ្ទុក​លើស​ទម្ងន់​វិញ​ត្រូវ​លោក ភន ម៉ៅ គាប​យក​លុយ​តាម​អំពើ​ចិត្ត​ដោយ​ប្រើ​ឈ្មោះ​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ទៀត​ផង​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ការដែល​លោក ភន ម៉ៅ ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​គឺ​ដោយសារ​អាង​មាន​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ ជា​បង្អែក​ដ៏​រឹងមាំ​។​

​បញ្ហា​នេះ​ជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ និង​លោក ភន ម៉ៅ ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។​

ដោយហេតុ​ថា ចាប់តាំងពី​លោក ភន ម៉ៅ ទទួលបាន​តំណែង​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ គឺ​លោក ភន ម៉ៅ កំពុង​ប្រើ​ជំនាញ​រាប់​ក្បាល​រថយន្ត​ដឹក​កសិផល​យកលុយ​ដោយ​មិនចាំបាច់​ថ្លឹង​ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ភន ម៉ៅ ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ខ្លះ​ផង​។
​ដោយហេតុ​ថា លោក ភន ម៉ៅ ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ បានឲ្យដឹង​ទៀតថា លោក ជូ កុ​ល្លា អាង​មាន​ឪពុកក្មេក​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ការពារជាតិ ទើប​មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ ហើយ​សូម្បី​តែ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក៏​លោក ជូ កុ​ល្លា ផ្គើន​ដាក់​ដែរ​?៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###