ស្វាយរៀង ÷បេីតាមប្រភព ពីប្រជាពលរដ្ឋរស់នៅ ជិតព្រំដែនបឹងហ៊ិត និងព្រំដែនព្រៃវល្លិ៍ព្រមទាំងមច្ឆិដា្ឋនទូទៅបានរាយការណ៍មកភ្នាក់ងារអ្នកយកព័ត៌មានអោយ (រស្មីឯករាជ្យ) ដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្បូនឡានជ្រូករបស់លោកឧកញ៉ា ជឹម សុខ យកមកសាង ដាក់ឡានវៀតណាម ព្រោះមានមេឈ្មួញ វៀតណាមចាំទទួលនៅព្រំដែនបឹងហ៊ុត រីឯស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀង រក្សាភាពស្ងៀមស្ងាត់ ឬមួយទទួលបានលាភសក្ការះពីពួកឈ្មួញជ្រូកទាំងនោះហេីយមេីលទៅ ។
ទោះជាប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសអោយបិទជ្រូកនាំចូលពីប្រទេសជិតខាងមួយរយះដេីម្បីទប់ស្កាត់ជំងឺ ដ៍កាចសាហាវ ហៅថា (កូវីដ១៩) ប៉ុន្តែលោកឧកញ៉ាជឹម សុខនៅតែផ្គេីន បទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែនដ៍ដែល ហេីយមានមេការម្នាក់ឈ្មោះណានជំនាញ រត់ការពីថ្នាក់ក្រោម រហូតដល់ថ្នាក់លេី បានជាមិនរំខាន់ដល់ ប្រធានការិយាល័យពេទ្យសត្វ ខេត្តស្វាយរៀង ចំពោះលោក ណានខលទូរស័ព្ទចូលអត់លេីក ជុំវិញរឿង នេះអង្គភាពខ្ញុំបាទរងចាំបកស្រាយជានិច្ច ។
ជាក់ស្តែងអង្គភាព ខ្ញុំបាទខលទៅលោក សៅទទួលបន្ទុក រងការិយាល័យបសុពេទ្យខេត្តស្វាយរៀង ត្រួតពិនិត្យរាល់ឯកសារនាំចេញនាំចូល ចង់ដឹងជុំវិញដឹកជញ្ជួនជ្រូកពីប្រទេសថៃ នាំចូលខ្មែរ ឆ្លងកាត់ខេត្តស្វាយរៀងបន្តចែកចាយទៅលក់នៅប្រទេសវៀតណាម ចង់ដឹងថាមានច្បាប់ឬអត់ច្បាប់ លោកសៅថាមានច្បាប់ឆ្លេីយតែមួយម៉ាត់បិទទូរស័ព្ទតែម្តង ក្រុមអ្នកព័ត៌មានមិនបានសម្ភាសន៍យូរនោះទេដោយសាលោក សៅ រវល់។
បច្ចុប្បន្នប្រជាពលរដ្ឋ អ្នកទិញហូប ក៍ដូចជាអាជីវករ អ្នកលក់សាច់ជ្រូកនៅផ្សារប្រសូត្រ លន់មាត់ ក្រុមហ៊ុន ជ្រូករបស់លោកឧកញ៉ាជឹម សុខ មេឈ្មួញវៀតណាម ទទួលទិញតែជ្រូករស់ ដល់ពេលងាប់កាប់សាច់ លក់ចែកចាយតាមផ្សារក្នុងទឹកដីខេត្តស្វាយរៀង មូលហេតុអ្វី .! មិនយកលក់នៅប្រទេសវៀតណាមទាំងអស់ទៅ ដោយសាយួនខ្លាចប៉ះពាល់សុខភាពប្រជាពលរដ្ឋរបស់ខ្លួន។
សព្វថ្ងៃនេះប្រជាពលរដ្ឋ ទូទាំងប្រទេស សណូមពរទៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាមានវិធានការក្តៅចំពោះមេឈ្មួញជ្រូកចាស់វស្សា និងទប់ស្ងាត់កុំអោយរីករាលដាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា កំពុងទប់ស្កាត់ជំងឺកូវីដ១៩ផងទាន.!៕