ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង ជាបន្ទាន់​ប្រសិនបើ​រក​ឃើញ​ថា ជន​នេះ​ប្រព្រឹត្ត​អំពើពុករលួយ !

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង ជាបន្ទាន់​ប្រសិនបើ​រក​ឃើញ​ថា ជន​នេះ​ប្រព្រឹត្ត​អំពើពុករលួយ !

ថ្មីៗ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង អោយ​តឹងរឹង​ជាបន្ទាន់​ប្រសិនបើ​រក​ឃើញ​ថា ជននេះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ជិះជាន់ និង​គាបសង្កត់​ទៅលើ​មន្ត្រី​តាម​តែ​ទំនើងចិត្ត​ណោ​នោះ !

​តាម​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃ​ន ប្រសិនបើ​រក​ឃើញ​ថា ស្នងការ​រូបនេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដួច​ការចោទប្រកាន់​របស់​មន្ត្រី​នគរបាល​ជាង ២០​នាក់​មែន​នោះ​។​

​មិនតែប៉ុណ្ណោះ​មន្ត្រី​សង្គម​ស៊ីវិល​ចាំ​អ៊ុត​មើល​ថា តើ​ក្រសួងមហាផ្ទៃ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​ករណីនេះ ឬទេ​ស្របពេល​ដែល​នគរបាល​ខេត្ត​ស្វាយរៀង​ជាង​២០​នាក់ បាន​ចុះហត្ថលេខា​ចោទប្រកាន់​ស្នងការ​ខេត្ត​ស្វាយរៀង លោក​កឹង ឃ​ន ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្ងឹង​ជាច្រើន​ករណី​ច្រើន​ឆ្នាំ​កន្លងមកនេះ​។​

​បើ​តាម​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លោក សន ជ័យ ឱ្យដឹង​នៅ​ថ្ងៃទី​១៧ មីនា​ថា បណ្ដឹង​អនាមិក​ដែល​មិន​
​ចេញ​ឈ្មោះ​តែមាន​ហេតុផល​សមរម្យ​ស្រប​ពេល​មាន​ហេតុការណ៍​ជាក់ស្ដែង​កើតឡើង​មែន​នោះ​ការស៊ើបអង្កេត​ត្រូវតែ​ធ្វើ​ឡើង​ដោយ​ត្រូវ​វែកញែក​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ​ដោយសារ​អំពើ​ពុករលួយ ឬ​ការរំលោភ​អំណាច​ជា​ដើម​។​

​លោក សន ជ័យ បញ្ជាក់ថា ៖ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ស៊ើបអង្កេត​ករណី​នេះ​ដោយ​សុក្រឹត ឯករាជ និង តម្លាភាព​។ លោក​រំពឹង​ថា អង្គភាព​នេះ និង​ក្រសួង​មហាផ្ទៃ នឹង​ចាត់វិធានការ​រឿង​នេះ​ដោយ​មិន​ឈរលើ​មូលដ្ឋាន​លម្អៀង​នោះទេ​៖ «​តាម​ច្បាប់​ដែល​មាន​ខ្ញុំ​គិតថា ដូចជា មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការចាត់វិធានការ​អំពើពុករលួយ​ហើយ​។​អ៊ីចឹងទៅ ក្រៅពី​ការស៊ើបអង្កេត​ការអនុវត្ត​ច្បាប់​ធានាបាន​នូវ​អព្យាក្រឹតភាព និង ឯករាជភាព​របស់​អង្គភាព​ប្រឆាំង​ក្នុងការ​ចាត់វិធានការ​លើ​សំណុំរឿង​ពុករលួយ​វា​ត្រូវ​តែ​ធ្វើ​។ ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្វី ដែល​រកឃើញ​ទៅ​តាម​ការចោទប្រកាន់​» មែន​នោះ​។​

​គួររំលឹកថា ៖ កាលពី​ថ្ងៃ​ទី​១៤ មីនា មន្ត្រីនគរបាល​ខេត្ត​ស្វាយរៀង​ជាង ២០​នាក់ (២៣) បាន​ចុះហត្ថលេខា​លើ​លិខិត​ចំនួន ៣​ទំព័រ ដោយ​ចោទ​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃ​ន ថា រំលោភ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រករបៀង ៩​កន្លែង​ក្នុង​ខេត្ត​ជាប់​ព្រំដែន​នេះ​។​

​ជាងនេះទៅទៀត ពួក​គេ​អះអាង​ថា ៖ ស្នងការ​រូបនេះ​បាន​ឃុប​ឃឹត​បញ្ជូន​សាច់ញាតិ​ឱ្យ​ទៅ​គ្រប់គ្រង​ច្រករបៀង​គ្រប់​ច្រក​ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជនបរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​ក្រៅពី​នេះ​ស្នងការ​រូប​នេះ​ក៏​បាន​ឃុបឃិត​ជាមួយ​ស្នងការរង​ម្នាក់​ដក​មន្ត្រី​ស្លូតត្រង់​គ្មាន​កំហុស ហើយ​ដាក់ជំនួស​មកវិញ​មន្ត្រី​មិនចេះ​ធ្វើ​កិច្ច​ការងារ​។ លិខិត​ដដែល​បន្ថែមថា ស្នងការ​រូបនេះ​បាន​ចាត់​ឱ្យ​ស្នងការរង​ម្នាក់​នោះ​ជ្រើសរើស​មន្ត្រី​នគរបាល​ណា​ដែល​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ពេញសិទ្ធិ​តម្រូវឱ្យ​បង់​ប្រាក់​ឱ្យ​ពួកគេ​ក្នុង​ម្នាក់ៗ ១២.០០០​ដុល្លារ​។ ហើយ​លើសពីនេះ​ស្នងការ​រូបនេះ​តែងតែ​បើកដៃ​ឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​មក​លក់​ឆ្នោត​នៅ​ខេត្ត​ស្វាយរៀង និង​រកស៊ី​ជំនួញ​ផ្សេង​ទៀត​ខុសច្បាប់​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដ៏​រសើប​នេះ​ការិយាល័យ​យើង​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃ​ន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ​បាន​ទេ​នៅ​ថ្ងៃទី​១៧ មីនា​កន្លងមកនេះ ។​ទោះ​យ៉ាងណា​រដ្ឋបាលខេត្ត​ស្វាយរៀង​ថ្មីៗ នេះ​បាន​ថ្លែង​តាមរយៈ​កាសែត​ក្នុងស្រុក​មួយ ដោយ​បដិសេធ​ថា ៖ ពុំ​មាន​ស្ថាប័ន​ណាមួយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខុសច្បាប់​យក​លុយ​រាប់​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ទំនិញ​ដោយ​ខុស​ច្បាប់​ចូល​មក​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​នោះ​ទេ​។​បញ្ហា​ដ៏​រសើប​នេះ រដ្ឋបាល​ខេត្ត​នេះ​សន្យាថា ៖ នឹង​ស្រាវជ្រាវ​ជាក់ស្ដែង​ប្រសិនបើ​មាន​ករណី​នេះ​មែន​អាជ្ញាធរ​ខេត្ត​នឹង​ចាត់វិធានការ​ជាបន្ទាន់​តាម​ផ្លូវច្បាប់ ។

​ដោយឡែក​ប្រភព​ពី​មន្ត្រី​នគរបាល​មួយចំនួន​នៅ​ខេត្ត​ស្វាយរៀង​វិញ​បាន​ខ្សឹប​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ផ្សេង​ទៀត​ថ្មីៗ នេះ បាន​ចុះ​ស្រាវជ្រាវ​ជាក់ស្ដែង​ទាក់ទិន​អំពើពុករលួយ​របស់​ស្នងការ​ខេត្ត​ស្វាយរៀង ក៏ប៉ុន្តែ​មិន​ទាន់​ចាត់​វិធានការ​យ៉ាងណា​នៅឡើយ​ទេ​ទៅលើ​ភាព​បែកធ្លាយ​ដ៍​គម្រក់​របស់​បុគ្គល កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ។​មាន​ការលើកឡើង​ថា ៖ ពួកគេ​មិន​រំពឹងថា ៖ ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ដោះស្រាយ​ករណី​នេះ​ដោយ​យុត្តិធម៌ ឬ​យ៉ាងណា​ទេ ព្រោះ​សំណុំរឿង​បុគ្គល​នេះ​មាន​ខ្សែ​ធំ​នូវ​ពីក្រោយ​ចាំ​កាង​នោះ ។ ក៏​ប៉ុន្តែ​បើ​គេ​ចង់​ស្រាវជ្រាវ​រក​តម្លាភាព​ការពិត​នោះ វា​មិន​ពិបាក​ស៊ើបអង្កេត​នោះទេ ខណៈ​ស្នងការ​រូបនេះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាច្រើន​ករណី ហើយ​មនុស្ស​ជាច្រើន​ក្នុង​អង្គភាព​នេះ​សុទ្ធតែ​បានដឹង​ពី​រឿងអាស្រូវ​នឹង​កំហុសឆ្គង​របស់​បុគ្គល កឹង ឃ​ន នោះ ៕

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###