ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក អ៊ឹម មេសា ប្រធាន​រដ្ឋាករទឹក ខេត្ត​ស្វាយរៀង ឆ្លើយបំភ្លឺ​ករណី​មន្ទិល​របស់​មហាជន​ជុំវិញ​រឿង​បែកធ្លាយ​ទំនាស់​ផ្ទៃក្នុង​ជា​មួយ​បុគ្គលិក​ដែល​ចូលនិវត្តន៍​.!

លោក អ៊ឹម មេសា ប្រធាន​រដ្ឋាករទឹក ខេត្ត​ស្វាយរៀង ឆ្លើយបំភ្លឺ​ករណី​មន្ទិល​របស់​មហាជន​ជុំវិញ​រឿង​បែកធ្លាយ​ទំនាស់​ផ្ទៃក្នុង​ជា​មួយ​បុគ្គលិក​ដែល​ចូលនិវត្តន៍​.!

ស្វាយរៀង​៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ លោក អ៊ឹម មេសា ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ស្វាយរៀង​បាន​ចេញមុខ​បំភ្លឺ​ជូន​មហាជន​ជុំវិញ​បែកធ្លាយ​ករណី​អតីត​បុគ្គលិក​បម្រើការ​ងារ​ក្នុង អង្គភាព​រដ្ឋាករទឹក​ខេត្ត​ស្វាយរៀង ដែល​បាន​ចាកចេញ​ឈប់​ធ្វើការ ចោទប្រកាន់ថា លោក​ប្រធាន​ង​ថ្មី​( អ៊ឹម មេសា​)​ដឹកនាំ​គ្មាន​អភិបាលកិច្ច​ល្អ ដូចជា​ការបែងចែក​ការងារ តួនាទី​ភារកិច្ច មិន​ត្រឹមត្រូវ ដោយ​ប្រើ​មន្ត្រី​ឲ្យធ្វើ​ការខុស​ជំនាញ បក្សពួកនិយម នាំ​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​អង្គភាព​គ្មាន​ការអភិវឌ្ឍន៍​គ្មាន​ការរីកចំរើន ដក​មុខតំណែង​បុគ្គលិក ហើយ​គាបសង្កត់​បុគ្គលិក​ឲ្យ​ទាល់ច្រ​កលារ​ចេញ​ឈប់​ធ្វើការ ។​

​លោក អ៊ឹម មេសា បាន​បំភ្លឺ​ដល់​អ្នកសារព័ត៌មាន ថា ករណី​ចោទប្រកាន់​ខាងលើ​នេះ​លោក​សូម​បដិសេធន៍​ទាំងស្រុង ហើយ​បាន​បំភ្លឺ​ដល់​មហាជន​ឲ្យបាន​ជ្រាបថា លោក​សូម​ជម្រាប​ចំឈ្មោះ ករណី​

​ទី​១,​លោក ពៅ សារ៉េត អនុប្រធាន​ផ្នែក​ផលិតកម្ម​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ស្វាយរៀង អតីត ជា​ប្រធាន​ផ្នែក​ផលិតកម្ម​ដែល​បាន​លើកឡើង​តាម​បណ្តាញសារព័ត៌មាន​សង្គម Facebook អន​ឡាញ ថា​ការបែងចែក​តួនាទី​ភារកិច្ច​បុគ្គលិក មិន​ត្រឹមត្រូវ ដកហូត​មុខតំណែង ប្រើ​មន្ត្រី​ខុស​ជំនាញ ។​ល​។ លោក​បញ្ជាក់ថា អង្គភាព​រដ្ឋាករទឹក​ខេត្ត​ស្វាយរៀង មាន​បុគ្គលិក​សរុប​២៩​រូប ក្នុងនោះ​បុគ្គលិក ១៨​រូប ជា​មន្ត្រី​ជាប់​កិច្ចសន្យា ក្នុង​១​ឆ្នាំ​ត្រូវ​ចុះ​កុងត្រា​ម្តង ហើយ​ចំពោះ​ការប្រើប្រាស់​កម្លាំង​មន្ត្រី​ក្នុង​អង្គភាព គឺ​អង្គភាព​ប្រើប្រាស់​កម្លាំង​សរុប ពុំ​មាន​ជ្រើសរើស​បុគ្គលិក​បន្ថែម​ទេ បុគ្គលិក​ត្រូវ​ទទួល​ភារកិច្ច​អ្វីដែល​ប្រធាន​អង្គភាព​បាន​ប្រគល់ជូន មានន័យ​ថា​បុគ្គលិក​ត្រូវ​ជួយ​ធ្វើការ​គ្នា​ទៅវិញទៅមក ហើយ​មន្ត្រី​រដ្ឋាករទឹក​ទាំងអស់​គឺ​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក​ទេ និង​ត្រូវ​យាម​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង​ត្រៀម​អតិថិជន មាន​ករណី​ដាច់ទឹក ឬ​ធ្លាយ​ទុយោ​ទឹក ត្រូវ​ទៅ​ត​ភ្ជាប់​វិញ​ភ្លាម រយៈពេល​១៥​នាទី​ពេលទៅដល់ ដើម្បី​ធានា​មាន​ទឹក​ស្អាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​វិញ ។

​ហើយ​ការដកហូត​មុខតំណែង​របស់​លោក ពៅ សារ៉េត គឺ​លោក ពៅ សារ៉េត មាន​កំហុស គណកម្មការ​គ្រប់គ្រង​ក្នុង​អង្គភាព បាន​ប្រជុំ​សម្រេច ដោយយោង លិខិត​អគាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ចុះ​មក​អូឌីដ​រកឃើញ​ការចំណាយ​ថវិកា របស់លោក ពៅ សារ៉េត មិន​ប្រកតី ក៏ប៉ុន្តែ​ក្រសួង​ទុក​ឱកាស​ឲ្យ​គាត់​កែ ទើប​ថ្នាក់ដឹកនាំ​អង្គភាព​សម្រេច​ដក​ហូត​មុខតំណែង ពី​ប្រធាន​ផ្នែក​ផលិតកម្ម មកជា​អនុប្រធាន​ផ្នែក​ផលិតកម្ម​វិញ ។​

​ទី​២,​លោក ហ៊ុន សុធារិទ្ធ អតីត​ប្រធាន​ផ្នែក​បណ្តាញ បាន​ឈប់​ពី​ការងារ អង្គភាព​រដ្ឋាករទឹក​ខេត្ត​បាន​ចោទប្រកាន់​ថា បក្សពួកនិយម នាំ​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​គ្មាន​ការអភិវឌ្ឍន៍​រីកចំរើន គាបសង្កត់​បុគ្គលិក​ឲ្យ​ទាល់ច្រក លារ​ឈប់​ពី​ការងារ គឺ​មិន​ពិត​ទេ ។​

​លោក ហ៊ុន សុធារិទ្ធ បាន​ឈប់​ធ្វើការ​មុន​កិច្ចសន្យា​១​ខែ មុន​រូបលោក (​អ៊ឹម មេសា​)​ចូល​មក​កាន់​មុខតំណែង​ជា​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ស្វាយរៀង ។ ហើយ​លោក​ក៏​មិន​ដែល​ស្គាល់មុខ លោក ហ៊ុន សុធារិទ្ធ ដែរ មិន​ដែល​បាន​ធ្វើការ​ជាមួយគ្នា​បាន​មួយ​ម៉ោង​ផង តើ​លោក​គាបសង្កត់​ឲ្យ​ពួកគាត់​ទាល់ច្រក​លារ​ឈប់​យ៉ាងម៉េច​ទៅ ។ ក្រោយមក អតីត​ថ្នាក់ដឹកនាំ និង​លោក ហ៊ុន សុធារិទ្ធ បាន​ញុះញង់​ឲ្យ​បុគ្គលិក​៦​នាក់​ផ្សេង​ទៀត​លារ​ឈប់ ពីរ​ការងារ ដោយមាន ចេតនា ឲ្យ​អង្គភាព​ទន់ខ្សោយ​គ្រប់គ្រង​ផ្នែក​ផលិតកម្ម និង​បណ្តាញ​ចែកចាយ​ទឹក​មិន​គ្រប់គ្រាន់​ជូន​អ្នក​ប្រើប្រាស់ ។​

​លោក អ៊ឹម មេសា និង​លោក នុត ថ្នាក់ អនុប្រធាន​ទទួលបន្ទុក​បច្ចេកទេស ក៏​បាន​ទៅ​អញ្ជើញ​បុគ្គលិក​ទាំង​៦​នាក់​ឲ្យចូល​មក​ធ្វើការ​វិញ​តែ​ពួកគាត់​មិន​ព្រម​ចូល​ដោយ​ពួក​គេ​ប្រាប់ថា មាន​ការងារ​ថ្មី​ហើយ ។ ដើម្បី​វឌ្ឍនៈភាព​ទឹកស្អាត លោក​ក៏​បាន​ទៅ​អញ្ជើញ​មន្ត្រី​ចូលនិវត្តន៍ ៤​រូបឲ្យ​មក​ធ្វើការ​វិញ​ក្នុង​នោះ​មន្ត្រី​ចូលនិវត្តន៍ ៣​រូប​បាន​ចូលមក​ធ្វើ​ការងារ​វិញ ។​

​លោក អ៊ឹម មេសា បន្តទៀតថា លោក​បាន​មក​កាន់​មុខតំណែង​ជា​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ស្វាយរៀង​នេះ​បាន​រយៈពេល​ជិត ២​ឆ្នាំ​មកហើយ​គឺ​ចាប់តាំងពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨ មកដល់​បច្ចុប្បន្ន​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី ឯកឧត្តម​រដ្ឋមន្ត្រី​ជា​ឳ​ពុក តាម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​អភិបាលខេត្ត​ជា​ម្តាយ និង​ពី​លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​ខេត្ត​ជា​អាណាព្យាបាល គឺ​បាន​អភិវឌ្ឍន៍ វឌ្ឍនភា ម​ព​ទឹកស្អាត​បាន​ល្អ​ប្រសើរ​តាម​បច្ចេកទេស​ទំនើប​នៃ​ប្រពន្ធ័​ប្រព្រឹត្តកម្ម​ទឹកស្អា​តដោយប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​UF Membrane ចែកចាយ​ផ្គត់ផ្គង់​ទឹ​ស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រកបដោយ​ផា​សុខភាព​សូម​មហាជន​ទាំងអស់​ដែល​ប្រើប្រាស់​ទឹកស្អាត​របស់​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ស្វាយរៀង​មេត្តា​ជ្រាប​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###