ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​ឧត្តមសេនីយ៍​ឧកញ៉ា ថន វីរៈ ថា​ប្រើ​អំណាច​យក​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​រាប់​រយ​ហិកតា​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​ឧត្តមសេនីយ៍​ឧកញ៉ា ថន វីរៈ ថា​ប្រើ​អំណាច​យក​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​រាប់​រយ​ហិកតា​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​ខេត្ត​ព្រះសីហនុ ៖ ប្រភព​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ បានឲ្យដឹងថា ខណ​នេះ​មាន​ឧត្តម សេនីយ​និង​មាន​ងារ៍​ជា ឧកញ៉ា​ម្នាក់ ឈ្មោះ ថន វីរៈ កំពុង​ប្រើប្រាស់​តួនាទី និង​អំណាច​របស់​ខ្លួន ដើម្បី​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​រាប់​រយ​ហិកតា នៅ​ឃុំ​រាម ស្រុក​ព្រៃ នប់ ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យ៉ាង​អាណា ធិ ប តេ យ្យ​ដោយ​យក​គ្រឿងចក្រ ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម សិទ្ធិ​ផ្ទាល់ខ្លួន ដោយ​គ្មាន​រំខាន​ពី​អាជ្ញាធ​រមូល ដ្ឋា​ន​និង​សម ត្ថ​កិច្ច ជំនាញ​ម្តងណា​ឡើយ​។​

​តាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា ក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តម សេនីយ៍​ឬ​ឧក ញ៉ា ថន វីរៈ បាន ធ្វើ សកម្មភាព​ហាមប្រាម ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ទីនោះ​ទេ ទោះបីជា​ប្រជាពលរដ្ឋ​ខ្លះ​មាន​ដី កម្មសិទ្ធិ​ក្នុង​តំបន់​នោះ​ក៏ ដោយ ។ ប៉ុន្តែ ថន វីរៈ បាន​បញ្ជា​ឲ្យ​ក្រុម ខ្លួន​លប​ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​បំផ្លិចបំផ្លាញ ធនធានធម្មជាតិ​ក្នុង​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​បាន​គ្រប់គ្រង​ដី​រាប់​រយ​ហិកតា​ឯណោះ ។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា លោក​ឧត្តមសេនីយ៍ និង​មាន​ងារ៍​ជា ឧកញ៉ា ថន វីរៈ កំពុង​ប្រើ​ល្បិចកល​ឆ្ពិន ភ្នែក​តាមរយះ​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់លើ​ក្នុង​បរិបទ “​កន្ទេល​ធំ​បន្លំ​ដេក​” ចង់​កេងចំណេញ និង​ចង់​បន្លំ​ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ធ្លាប់​បាន​បញ្ជាក់ថា ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” ជា​ដី សាធារណៈ​របស់​
​រដ្ឋ គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​រុករាន​ទន្ទ្រាន​កាន់កាប់ និង​ទិញ​-​លក់​ដី​រដ្ឋ​ឡើយ ទោះបីជា​មាន​ការបញ្ជាក់​ពី​មេឃុំ ឬ​ចៅហ្វាយស្រុក​ក៏ដោយ ព្រោះ​ទាំង​នោះ គ្រាន់តែ​ជា ថ្នូរ​និង​អំពើពុករលួយ​។​

​ការលើក​ឡើង​ដូច្នេះ ក្រោយពី​មាន​ចលនា​នៃ​ការកាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស ច្បាប់​ពី​សំណាក់​ក្រុម​ជនខិលខូច​នៅតែ​បន្ត​កើតមាន​ដូច​ករណី​ឧត្តមសេនីយ៍​ឧកញ៉ា ថន វីរៈ នេះ ទោះបីជា​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ខិតខំ ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​បង្ក្រាប​យ៉ាងណាក្តី​។​

​លោក លិន សារិន មេឃុំ​រាម បាន​ឱ្យ​អ្នកសារព័ត៌មាន​ឲ្យដឹងថា ចំពោះ​ករណី​ខាងលើនេះ​លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ហើយក៏​មិន​ហ៊ាន​ជាមួយ លោក ថន វីរៈ ដែរ ហើយ​បើ​អ្នកសារព័ត៌មាន​ចង់ដឹង​រឿង​នេះ​ច្បាស់ គឺមាន​តែ​លោក​អភិបាល​ស្រុក​ព្រៃនប់ ឬក៏​អភិបាលខេត្ត​ព្រះសីហនុ​។​

​ទាក់ទិន​ការចោទប្រកាន់​ខាងលើ​នេះ​ភ្នំពេញ​ថ្មី​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក​ឧត្តមសេនីយ៍ និង​មាន​ងារ​ជា​ឧកញ៉ា ថន វីរៈ នៅឡើយ​ទេ ខណ​ដែល​លោក​អភិបាល​ស្រុក​ព្រៃនប់​ក៏​មិន មិនទាន់​បាន​សុំ​ការបញ្ជាក់​ផងដែរ ។​

​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” ស្ថិត​នៅក្នុង​ស្រុក​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ឃុំ​រាម ឃុំ​អូរ​ឧ​កញ្ញ៉ា ហេង ដែល​ស្ថិតនៅ​ជាប់​ជួរ​ភ្នំ​។ ចំណែក​ខាងកើត​ជាប់​ឃុំ​បត់​ត្រង់ ភូមិ​អុង ក្នុង​ឃុំ​រាម និង​ឈូង​សមុទ្រ​ថៃ​។ ខាងលិច​ជាប់​នឹង​ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​។​

​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” មាន​ផ្ទៃដី ២១.០០០​ហិកតា​នេះ​ក្រៅ​ពី​នៅ​ជាប់​មាត់សមុទ្រ ក៏​ស្ថិត​នៅក្នុង​តំបន់​ជួរ​ភ្នំ ដោយ​ប្រជុំភ្នំ​នៅ​តំបន់​ទាំងនោះ​ស្ថិត​នៅ​រាយប៉ាយ​ពេញ​តំបន់​ហើយ​មាន​រយៈកម្ពស់​ប្រែប្រួល​ពី ៥០​ម៉ែត្រ ដល់ ២៨៤​ម៉ែត្រ ដោយ​មាន​ភ្នំ​តូច ធំ និង​កោះ​ចំនួន ២ គឺ​កោះ​ថ្មី និង​កោះសេះ​។​

​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” បាន​បើកសម្ពោធ ទទួលស្គាល់ ដោយ​ព្រះ​រាជ្យក្រិត្យ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែល​មាន​ទំហំ​ផ្ទៃដី​សរុប ២១.០០០​ហិកតា ដែល​ក្នុងនោះ ១៥.០០០​ហិកតា ជា​ដីគោក​តាម​ឆ្នេរសមុទ្រ និង ៦.០០០​ហិកតា​ជា​ផ្ទៃ​ទឹកសមុទ្រ​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាងថា លោក​ឧត្តមសេនីយ៍​ឧកញ៉ា ថន វីរៈ កំពុង​វាតទី​និង​ទន្ទ្រាន​កាន់កាប់ ដី​នៅ​តំបន់​ខាងលើ​នេះ​យ៉ាង​ស្ងៀមស្ងាត់​បំផុត ហើយក៏​បាន​ចែករម្លែក​ដី​មួយចំនួន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ រួមទាំង​អ្នកកាសែត​ថែម​ទៀត ដើម្បី​បិទបាំង​ភាពមិនប្រក្រតី​នៃ​ការ​កាន់កាប់​ដី​តំបន់​ឧទ្យាន​ជាតិ ព្រះសីហនុ « រាម » នោះ ។​

​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ក្រសួង​បរិស្ថាន​ចាត់ការ​ស៊ើបអង្កេត ដោយ​តម្លាភាព​លើ​សកម្មភាព​របស់​ឧត្តមសេនីយ៍​ឧកញ៉ា ថន វីរៈ នេះ​ជា​បន្ទាន់ ព្រោះថា សកម្មភាព​រំលោភ​កាន់កាប់​ដី​រាប់​រយ​ហិកតា​នៅ​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ​វា​នឹង​ក្លាយ​ជា​សកម្មភាព​អាណាធិបតេយ្យជៈ​ឥទ្ធិពល​មិន​ល្អ​ដល់​កិត្តិយស​មុខ​មាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###