ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

រដ្ឋបាល​ខេត្ត​រតនគិរី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី (​វឌ្ឍនភាព )​និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ដ រតនគីរី​ក្រោម​អធិបតីភាព​ឯកឧត្តម ថង សាវុន​និង​មន្ត្រីរាជការ​ថ្នាក់​ខេត្ត​ទាំងអស់​.!

រដ្ឋបាល​ខេត្ត​រតនគិរី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី (​វឌ្ឍនភាព )​និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ដ រតនគីរី​ក្រោម​អធិបតីភាព​ឯកឧត្តម ថង សាវុន​និង​មន្ត្រីរាជការ​ថ្នាក់​ខេត្ត​ទាំងអស់​.!

ខេត្ត​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ថង សាវុន នៃ​គណ​:​អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៩ និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ ខេត្ដ​រតនគិរី​»​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ទីស្តីការគណៈរដ្ឋមន្ត្រី​។​អង្គ​សន្និសីទ​ក៏​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ផៃ ស៉ីផា​ន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដែល​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ត​រតនគិរី » ជាពិសេស សូម​ថ្លែងអំណរគុណ​ចំពោះ​រាជ រដ្ឋា ភិបាល​ដែល​បាន​អនុញ្ញាត​អោយ​រដ្ឋបាល​ខេត្ត​រតនគិរី ចូលរួម​ធ្វើ​សន្និសីទ​នាពេលនេះ ។​

​សន្និសីទ​នេះ​មាន​គោលបំណង បង្ហាញ​ជូន​សាធារណជន ពី​សកម្មភាព សមិទ្ធផល និង​ទិសដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត​រតនគិរី ក្នុងទិសដៅ​ស្នូល ជំរុញ​គោលនយោបាយ អភិបាលកិច្ច​ល្អ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្តរតនគិរី​ទាំងមូល ឯកឧត្តម ថង សាវុន បាន​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​បិតា​ស្ថាបនិក​សន្តិភាព​នៃ​កម្ពុជា​ចាប់តាំងពី​ថ្ងៃ​៧​មករា មកដល់​បច្ចុប្បន្ន ។ ដោយឡែក​ខេត្តរតនគិរី​ក៍​បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន និង​ប្រែប្រួល​មុខមាត់​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា រ​ណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​សមិទ្ធ ផល​រូបវ័ន្ត​ជាច្រើន ជាពិសេស​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​លើកកម្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​

​គ្រប់​សមិទ្ធផល​ដែល​ខេត្តរតនគិរី​សម្រេចបាន គឺជា​មោទនៈភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែល​កើតចេញ​ពី​ការចូលរួម​ទាំង​កម្លាំង​កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​មុះមុត​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​គឺ​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ​ហ៊ុនសែន​ប្រមុខ​នៃ​រាជរដ្ឋាភិបា​ល​កម្ពុជា​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###