បន្ទាយមានជ័យ ÷ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅជិតព្រំដែនច្រករបៀង នគរបាល (៩១១ ) តាមខ្សែបន្ទាប់ព្រំដែន បានរាយការណ៍មកអង្គភាព( រស្មីឯករាជ្យ ) អោយ ដឹងថា ពីមួយ ថ្ងៃ ទៅមួយ ថ្ងៃអាជីវករ អ្នករកស៊ី ដឹកទំនិញគ្រប់ប្រភេទ ដូចជា ហ្គាសគេចពន្ធ ម៉ូតូគេចពន្ធ ឡានគេចពន្ធ គ្រឿងក្នុងសាច់មាន់ សាច់ទារ របស់របបប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជាច្រីេនទៀត។ល។ ត្រូវបានគេនាំចូលតាមច្រករបៀងនាៗនៅតំបន់នោះ។
តើជាការឃុបឃិត ពីសំណាក់មន្ត្រីនគរបាលវីរះ៩១១ មែនឬទេ? រឿងនេះមានតែលោកសូចាន់ណារីទេ ដែលដឹងខ្លួនឯងច្បាស់ ។
មានការឃុបឃិតពីសំណាក់ក្រុមឈ្មួញធំៗដែលដឹកទំនិញពីស្រុកសៀមចូលខ្មែរបានត្រូវរ៉ូវ និងមន្ត្រីនគរបាល ដែលប្រចាំការនៅគោលដៅទីនោះ ហេីយទទួលលាភសក្ការះពីក្រុមមេឈ្មួញ ចែកគ្នាធ្វេីមានធ្វេីបានមិនខ្វាល់ពីលោកឱម យិន ទៀងប្រធាន អង្គភាពប្រឆាំងអំពេីពុករលួយទល់តែសោះ៕