ប្រជាពលរដ្ឋមួយចំនួនប្រតិកម្មចំពោះអធិការនគររដ្ឋានបាល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដោយចោទថា ជំរិតទាលុយពីអ្នកលេងល្បែងស៊ីសងក្នុងម្នាក់មួយលានរៀល ជាថ្នូរនិងការដោះលែងពួកគាត់អោយវិលត្រឡប់ទៅគេដ្ឋានទាំងកណ្ដាលយប់វិញ។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេល សមត្ថកិច្ចចាប់ពួកគាត់ កាលពីរសប្ដាហ៍មុន។
ប្រជាពលរដ្ឋដែលសុំមិនប្រាប់ឈ្មោះ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានអោយដឹងកាលពីថ្ងៃទី០5ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមសមត្ថកិច្ចស្រុកប្រាសាទបាគង បានចាប់អ្នកលេងល្បែងស៊ីសងនៅតាមភូមិជាច្រើននាក់ ក្នុងនោះចាប់ទាំងអ្នកដែលមិនបានលេងផងដែរ យកទៅដាក់ខ្នោះដៃហើយសំឡុតអោយពួកគាត់បង់លុយ៣០០ដុល្លាក្នុងម្នាក់ ជាថ្នូរនឹងការដោះលែង?
ប៉ុន្ដែអ្នកលេងល្បែងអត់មានលុយអង្វរសុំត្រឹមមួយលានរៀលដែលស្មើរនឹង២៥០ដុល្លាក្នុងម្នាក់។ពួកគាត់ដដែលបានបន្ដថា ប្រជាពលរដ្ឋដែលសមត្ថកិច្ចចាប់នោះ ខ្លះមិនបានលេងល្បែង គ្រាន់តែលក់ទឹក ខ្លះទៀតទៅទិញរបស់ហូប និងខ្លះទៀតដើរកាត់កន្លែងគេល្បែងនោះ ក៍សមត្ថកិច្ចចាប់ពួកគាត់ដាក់រថយន្ដបញ្ជូនទៅអធិការដ្ឋានគរបាលដែរ ដោយប្រាប់ថា អោយឡើងឡានសិនទៅ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា មនុស្សដែលសមត្ថកិច្ចចាប់នោះមានប្រមាណជិត៣០នាក់។ពួកគាត់ត្រូវបានសមត្ថកិច្ចសួរចំលើយ ហើយគម្រាមទារលុយដូចអាកមនុស្សទាំងរស់អញ្ចឹង បើមិនបង់ប្រាក់ទេ មិនអាចរួចខ្លួននោះទេ? ។
ប្រភពបានរៀបរាប់ទៀតថា ក្រោយពេលចប់ការដោះស្រាយហើយ អធិការស្រុកប្រាសាទបាគងអោយដោះលែងទាំងយប់ ដែលអាចថាលាក់បាំងព័ត៌មានក៍ថាបាន។ពួកគាត់បានសម្ដែងការហួសចិត្ដចំពោះទង្វើររបស់សមត្ថកិច្ចស្រុកប្រាសាទបាគងដែលចោទថា ធ្វើស៊ីប្រជាពលរដ្ឋដូចអាករមនុស្សរស់ ព្រោះច្បាប់បង្ក្រាបល្បែងស៊ីសងមានការកំណត់ថវិកាពិន័យត្រឹមត្រូវ។
ទាក់ទងករណីនេះ លោក លឹម សម្បត្ដិ អធិការស្រុក្រប្រាសាទបាគង បានអោយដឹងថា លោកបានមិន ជំរិតទារលុយពីអ្នកលេងល្បែងដូចការចោទប្រកាន់នោះទេ ។អ្នកលែងល្បែងដែលសមត្ថកិច្ចចាប់ខ្លួនគឺសមត្ថកិច្ចអនុវត្ដទៅតាមផ្លូវច្បាប់។ក្នុងផងដែរគ្មានភស្ដុតាងណាមួយដែលសមត្ថកិច្ចជំរិតទារលុយពីអ្នកលែងល្បែងនោះទេ។
បើយោងតាមច្បាប់បង្ក្រាបល្បែងស៊ីសងជំពូកទី៣មាត្រា៤ ជនណាលេងល្បែងស៊ីសង ជននោះនឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់១ម៉ឺនរៀលដល់៥ម៉ឺនរៀលឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០០០៛ដល់ប្រាំសែនរៀលនិងដាក់គុកពី១ខែដល់មួយឆ្នាំ។
មាត្រា៥ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល ដល់២០.០០០.០០០រៀល និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា៕