ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក​ពិន តន មាន​អំណាច​មក​ពី​ឋាន​ព្រះឥន្ទ ខ្លាំង​ជាង​សមត្ថកិច្ច​ខេត្ដ​រតនៈគីរី​ទៅទៀត​ក្រោយ​ពី​បិត​សង្វៀន​ជល់​មាន់​មួយរយៈ​ឥឡូវ​នេះ​បើក​លេង​វិញ​ហើយ​!

លោក​ពិន តន មាន​អំណាច​មក​ពី​ឋាន​ព្រះឥន្ទ ខ្លាំង​ជាង​សមត្ថកិច្ច​ខេត្ដ​រតនៈគីរី​ទៅទៀត​ក្រោយ​ពី​បិត​សង្វៀន​ជល់​មាន់​មួយរយៈ​ឥឡូវ​នេះ​បើក​លេង​វិញ​ហើយ​!

ខេត្ត​រតនៈគីរី ៖ លោក ពិន តន កំពុងតែ​ល្បីល្បាញ​ពេញបន្ទុក​លើ​ទឹកដី​ខេត្ដ​រតនៈគីរី ហើយ​មាន​អំណាច​មក​ពី​ឋាន​ព្រះឥន្ទ​បាន​ជា​ខ្លាំង​ជាង​លោកស្នងការ និង​លោក​អធិការ​ខេត្ដ​រតនៈគីរី ទៅ​ទៀត​ទើប​បាន​បើក​លេង​យ៉ាង​រំភើយ​គ្មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​មិន​ហ៊ាន​បង្ក្រាប​ទាល់តែសោះ​។ ទីតាំង​ស្ថិតនៅ​ចំការកៅស៊ូរ​ដែល​ស្ថិត​នៅ​ចំណុច ភ្នំ​អូរ​ត្រាវ ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះ​បាន​អោយដឹងថា​ទីតាំង​ល្បែង​សុីសង​បៀ​រ និង​អាប៉ោង​សង្វៀន​ជល់​មាន់​របស់លោក ពិន តន ដ៏​ធំ​កន្លែង​មួយ​នេះ​ក្រោយពី​បាន​បិទ​មួយរយៈ​ឥឡូវ​បើក​លេង​វិញ​ហើយ​ដោយ​រត់​ការ​អោយ​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ​អស់​ហើយ​តាំងពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់​ខេត្ដ​មាន​អ្នកលេង​ល្បែង​ជិះ​សុទ្ធ​ឡាន​ទំនើបៗ​មកលេង​តែ​គ្មាន​អាជ្ញាធរ និង​សមត្តកិច្ច​នៅក្នុង​មូលដ្ឋាន​ណា​ចុះ​ធ្វើការ​បង្ក្រាប​ឡើយ​។ ហើយ​ល្បែង​សុីសង​បៀរ និង​អាប៉ោង​សង្វៀន​ជល់​មាន់​នេះ​បណ្ដោយ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​រាប់រយ​អ្នក​ទាំង​នោះ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​គិត​ពី​ភាពអសន្តិសុខ និង​សុវត្ថិភាព​នៅក្នុង​ភូមិ​ឃុំ​ឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ទីនោះ​សូម​ធ្វើ​ការអំពាវនាវ​ទៅដល់​ឯកឧត្ដម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនៈគីរី និង​ឯកឧត្ដម​ស្នងការ​ខេត្ត​សូម​ឯកឧត្ដម​មេត្ដា​មាន​ចំណាត់ការណ៍​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យធ្វើ​ការចុះ​បង្ក្រាប​ទីតាំង​នេះ​ផង​ទាន​ដើម្បី​ជៀសវាង​នូវ​អំពើចោរកម្ម និង​ភាពអសន្តិសុខ​នៅក្នុង​ភូមិ ឃុំ​។​

​ពលរដ្ឋ​រិះគន់ថា​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​បាន​ត្រូវ​ថ្នាំ​សណ្តំ​របស់​ម្ចាស់​ទីតាំង​ហើយ​ទើប​មិន​ហ៊ាន​បង្ក្រាប​ល្បែង​សុីសង​បៀ​រ និង​អាប៉ោង​របស់លោក តន ដ៏​ធំ​មួយ​កន្លែង​នេះ ឬ​ខ្លាច​បែក​ឆ្នាំងបាយ​ទើប​មិន​ហ៊ាន​បង្ក្រាប​បែបនេះ​?

​សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពេល​ថ្មីៗ​កន្លងទៅនេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បង្គាប់​ដល់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បន្ត​ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​បន្តទៀត​អំពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​តាម​មូលដ្ឋាន​។​

​ជាមួយគ្នានេះដែរ ការលើកឡើង​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ត្រូវបាន​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​ថា​ភូមិ​ឃុំ​ទាំង​៩​ចំណុច​។ តែ​ផ្ទុយទៅវិញ​ទន្ទឹម​នឹង​ការគាំទ្រ​នេះ​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត និង​បាន​សម្តែង​នូវ​ក្តីបារម្មណ៍​ពី​ភាពអសន្តិសុខ និង​ភាព​អសមត្ថភាព​នៅក្នុង​ភូមិ ឃុំ​ត្រង់​ដែល​ស្ថិតនៅ​ចំការកៅស៊ូ​ដែល​ស្ថិត​នៅ​ចំណុច​ភ្នំ​អូរ​ត្រាវ ក្រុង​បាន​លុង ខេត្ត​រតនៈគីរី​ល្បែងស៊ីសង​បៀ​រ និង​អាប៉ោង​ជល់​មាន់រ​បស់ ពិន តន បាន​នឹង​កំពុងបើក​លេង​រាល់ថ្ងៃ​។​

​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​អោយ​បិទ​កា​សុីណូ​គ្រប់​ទីកន្លែង​ទាំងអស់ និង​ផ្អាក​ការជួបជុំ​គ្នា​។ តែ​ផ្ទុយទៅវិញ​លោក ពិន តន បើក​ល្បែង​សុីសង​បៀរ និង​អាប៉ោង​ជល់​មាន់​ដោយ​គៀងគរ​មនុស្ស​រាប់រយ​ចូល​មក​លេង​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​លោក ហួត បូរី អធិការ​ក្រុង​បាន​លុង មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ព្រោះ​ទូរ​សព្ទ័​ចូល​ហើយ​ថែមទាំង​មិន​ទទួល​ទេ​ចុច​បិទ​ទៀត​។​

​ទោះជា​យ៉ាងណា​ក្ដី​ពលរដ្ឋ​រង់ចាំ​មើល​ថា​តើ​អាជ្ញាធរ និង​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​បៀរ និង​អាប៉ោង​របស់លោក ពិន តន នេះ​ដែរ​ឬទេ​? ។​ម​សនត​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###