សូម ប្រឆាំង ដាច់ ខាត ចំពោះ អ្នក និពន្ធ ថោកទាប ដែល មេីលងាយ អ្នក ព្រៃវែង ដៀល អ្នក ព្រៃវែង សុទ្ធតែ មនុស្ស អាក្រក់ សុទ្ធតែ ចោរលួច ចោរប្លន់ ។
ជាក់ស្តែងនៅ ថ្ងៃចន្ទទី០៦ ,កក្កដា ឆ្នាំ ២០២០ អ្នកព័ត៌មានទូទាំងប្រទេសកម្ពុជា បានចុះផ្សាយ ជាច្រេីនអង្គភាព និងបងប្អូនប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសបុកបានធ្វើការប្រត្តិកម្មយ៉ាងចាស់ដៃគ្រប់គ្នាចំពោះអ្នកនិពន្ធបទចំរៀងដែលធ្វើអោយប៉ះពាល់ផ្អើលដល់សិទ្ធិសេរីភាពរស់នៅ។
ប្រជាពលរដ្ឋសូមអោយម្ចាស់ផលិតកម្ម ប្រញាប់ សុំទោស អ្នក ព្រៃវែង ជាបន្ទាន់ ចំពោះចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក( ឈួន សុខលីម ) និងច្រៀងដោយលោក សយ រតនា ដែលឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip] ដោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជាពូជ ចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន វីដេអូនេះមានចរិតលក្ខណះញុះញង់នាំអោយអ្នកខេត្តផ្សេងមានការស្អប់អ្នកព្រៃវែង ដែលជាខ្មែរតែមួយ។
ខ្ញុំសូមបញ្ជាក់ថា អ្នកខេត្តព្រៃវែងជាពូជអ្នកតស៊ូរំដោះប្រទេសជាតិនិងប្រជាជនអោយរួចផុតពីរបបប្រល័យ ពូជសាសន៍ប៉ុល ពតរហូតមកដល់សព្វថ្ងៃ មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងអ្នកស្នេហាជាតិជាច្រើន រូប បច្ចុប្បន្នរស់រានមានជីវិតសព្វថ្ងៃ មួយចំនួនពលីជីវិតដេីម្បីប្រទេសជាតិមាតុភូមិ។