ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បណ្ដោយ​ឲ្យ​សមត្ថកិច្ចន​គ​របាល​ប្រចាំ​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​

​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បណ្ដោយ​ឲ្យ​សមត្ថកិច្ចន​គ​របាល​ប្រចាំ​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពី​លោក ឡោ សុខា ចូល កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ជំនួស​លោក អ៊ុក សំណាង រួច​មក​គឺ​បទល្មើស​ព្រៃ ឈើ​ពុំ​មាន​ការ ថយ​ចុះ​ទេ ហើយ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

​មន្ត្រីនគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ទៀតថា រយៈពេល​មួយ​ខែ​កន្លងទៅ​នេះ​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន និង​ឈ្មួញ​ដទៃ​ទៀត​ទាំង​ខ្មែរ​ទាំង​យួន​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ សរុប​រាប់ពាន់​រថយន្ត​ទាំង​ធុន​ធំ​និង​ធុន​តូច ហើយ​មិន​ឃើញ​លោក ឡោ សុខា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយ​ទៅ​វិញ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បណ្ដោយ​ឲ្យ​សមត្ថកិច្ចន​គ​របាល​ប្រចាំ​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ខាងលើនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រកទ្វារ​ភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក សំរិត ណ​យ មេ​នគរបាល​ច្រក​ប៉ុស្ដិ៍​៧ បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ណាំ​លៀ ស្រុក​ពេជ្រា​ដា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​បទល្មើស​ឡើយ ហើយ​លោក សំរិត ណ​យ មាន​សិទ្ធិ​អំណាច​ធំ​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។​

​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ច្រើនជាងគេ គឺ​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែល​ជា​មន្ត្រី​នគរបាល​ខេត្ត​មណ្ឌលគិរី និង​ជា​ប្អូនប្រុស​របស់​អភិបាលខេត្ត​មណ្ឌលគិរី​។

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ទាំង​៣​នាក់​នេះ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ក្នុង​មួយ​យប់ៗ​រាប់សិប​រថយន្ត​ឡង់​គ្រឺស័​រ​កែច្នៃ រថយន្ត​ហា​យឡេន​ឌ័​រ និង​រថយន្ត​ឡិច​ស៊ី​ស​ជាដើម ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។​

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###