ភ្នំពេញ ៖ លោកជិនម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថាបើបណ្ដឹងអតីតយុទ្ធជនពិការជើងដែលសម្រេចចិត្តប្ដឹងចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ លោកទ្រី សុភ័ត និងលោកឧត្តមសេនីយ៍មួយរូបនៅអគ្គនាយកដ្ឋានបញ្ជូនសារនៃក្រសួងការពារជាតិទៅក្រសួងយុត្តិធម៌ដើម្បីរកយុត្តិធម៌ពាក់ព័ន្ធរឿងជួលកាប់ឆ្ការរានដីព្រៃរបស់រដ្ឋហើយបានប្ដឹងចាប់គាត់ហើយដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ បើបណ្ដឹងនោះមានមូលដ្ឋានគ្រប់គ្រាន់ក្រសួងនិងធ្វើអធិការកិច្ចតាមនីតិវិធីជូនគាត់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២០ អតីតយុទ្ធជនពិការជើង ឈ្មោះធឹម ឆន ប្រពន្ធឈ្មោះញ៉េប ពៅ នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ។
បានដាក់ពាក្យបណ្ដឹងប្ដឹង លោកទ្រី សុភ័ត ចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យទៅលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងពាក្យបណ្ដឹងនោះបានសុំប្ដឹងអយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យ និងលោកទ្រីសុភ័ត ជាចៅក្រមដែលបានឃុបឃិតគ្នាជាមួយលោកផ្កាយ២ ឈ្មោះទេស សំអាតអោយចាប់ខ្លួនគាត់ទាំងពីនាក់ ប្ដីប្រពន្ធដាក់ពន្ធនាគារទាំង អយុត្តិធម៌កាលពីថ្ងៃទី ១៧ ខែ ធ្នូ ,ឆ្នាំ ,២០១៩ ,ហើយបាននៅក្រៅឃុំនៅថ្ងៃទី ៤ ,ខែមីនា ,ឆ្នាំ ២០២០ ។
បើតាមការបញ្ជាក់របស់ពួកគាត់ ទាំងពីនាក់ប្តីប្រពន្ធ នៅក្នុងសវនាការ ចៅក្រមទ្រី សុភ័ត មិនអនុញ្ញាតអោយ ដើមបណ្ដឹងលោក ទេស សំអាតធ្វើសំបុត្រ និងមិនអោយគាត់ទាំងពី នាក់ប្ដីប្រពន្ធ បញ្ចូលសាក្សីបំភ្លឺនៅក្នុងសាវនាការថែមទាំងកាត់ក្តីអយុត្តិធម៌ អោយសងជំងឺចិត្ត ៥ពាន់ដុល្លារ អាមេរិកទៅលោកទេស សំអាតថែមទៀតផង។
បណ្ដឹងបានរៀបរាប់ដែរថានៅឆ្នាំ ២០២០ លោកនិងអ្នកផ្សេងទៀតមានចំនួន ១២ គ្រួសារ ត្រូវបានលោកផ្កាយ ២ ទេស សំអាត ជួលទៅកាប់រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិចំនួន ពី ទីតាំងមានទំហំដី ២២០ ហិកតាស្ថិតនៅ ភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ៕